មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ ​ពេញ​មួយ​ទំហឹង​នៅ​ស្រុក​កំពង់ត្រឡាច​

​កំពង់ឆ្នាំង: មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ករ​ឡើង​ដោយ​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃទី​០៤​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១​ស្ថិតក្នុង​ភូមិ​តា​កុល​ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​១.​ឈ្មោះ​អោក​សែន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​សាលា​លេខ​៥​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​រងរបួស​ស្រាល​។​២.​ឈ្មោះ​សំ​សៀង​ហ៊​ន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រងរបួស​ធ្ងន់​និង​៣​ឈ្មោះ​សំ​ចាន​ធួ​ក​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​រងរបួស​ស្រាល​ជនរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​អុក​ឃុំ​កោះ​រការ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ួ​យ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ម​.៩៩៧៨. ភព​១​ជិះ​តែម្នាក់ឯង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​នៅពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១BF- ៨៦៣៥​ជិះ​ឌុប​គ្នា​ពីរ​នាក់​ក្នុងទិសដៅ​ច្រាស់​គ្នា​ហើយ​បាន​រេ​ចង្កូត​បុក​គ្នា​ពេញ​មួយ​ទំហឹង​តែម្តង​បណ្តាលអោយ​ជនរងគ្រោះ​ទាំង​៣​នាក់​ប៉ើង​ចេញ​ម៉ូតូ​រងរបួស​ស្រាល​និង​ធ្ងន់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​ចំណែក​មធ្យោបាយ​បង្ករ​ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី៕

មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ ​ពេញ​មួយ​ទំហឹង​នៅ​ស្រុក​កំពង់ត្រឡាច​

មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ ​ពេញ​មួយ​ទំហឹង​នៅ​ស្រុក​កំពង់ត្រឡាច​