រឿង “៣០​ថ្ងៃ​” រឿង​បែប​កំប្លែង​ថ្មី​របស់​មហាហង្ស​សង្ឃឹម​បាន​លទ្ធផល​ល្អ​

: កាលពី​ថ្ងៃទី​៤ មីនា ផលិតកម្ម​មហាហង្ស បានធ្វើ​ពិធី​ក្រុង​ពាលី រឿង​បែប​កំប្លែង ដែល​គ្រោង​នឹង​ចំណាយ​ថវិកា អស់​ប្រហែលជា​៦ ម៉ឺន​ដុល្លារ ក្នុង​សាច់រឿង ដែល​ចំណាយពេល​ថត​ត្រឹមតែ ២០​ថ្ងៃ​ប៉ុណ្ណោះ នេះ​បើតាម​ការលើកឡើង​រប​ស់លោក កែវ សុវណ្ណ​មុន្នី​រ័ត្ន ចាងហ្វាង​ផលិតកម្ម​មហាហង្ស​។

នៅក្នុង​សាច់រឿង​បែប​កំប្លែង និង​តម្រូវ​លើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន រឿង “៣០​ថ្ងៃ​” ដែលមាន​តារា​ល្បីៗ​ចូលរួម​សម្តែង​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​សាច់រឿង​ទាំងមូល​ពោល​ពេញ​ដោយ​សំណើច​តាំងពី​ដើមរឿង រហូតដល់​ចប់​។ មិន​ត្រឹមតែ​កំប្លែង​ប៉ុណ្ណោះ​ទេ ក៏មាន​ឈុត​ឆាក​ខ្មោចលង​បែប​រន្ធត់ ពី​ក្រុម​តារា​កំប្លែង​ផងដែរ​។​

​លោក សុវណ្ណ​មុន្នី​រ័ត្ន បាន​បន្ថែមថា “​ខ្ញុំ​សង្ឃឹមថា បងប្អូន នឹង​គាំទ្រ​រឿង​មួយ​នេះ ព្រោះ​តាម​សាច់រឿង​ទាំងមូល​នឹងមាន​ចំណុច​ទាក់ទាញ ពីមួយ​ប្លង​ទៅមួយ​ប្លង ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា តាមដាន ដល់ទី​បញ្ចប់ ម្យា​ង​ទៀត​ខ្ញុំ​សំណូមពរ​ឲ្យ​បងប្អូន​យើង​ជួយ​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ​ផង ព្រោះ​បើ​យើង​មិន​ឲ្យ​តំលៃ​ខ្មែរ​គ្នាឯង​ទេ គ្មាន​អ្នកណា ឲ្យ​តំលៃ​យើង​ឡើយ ដូច្នេះ សូមកុំ​ភ្លេច​រងចាំ​ទស្សនា រឿង (៣០​ថ្ងៃ​)​ពេលដែល​ដាក់​បញ្ចាំង​ផង​”​។​

​​រឿង “៣០​ថ្ងៃ​” មានការ​ចូលរួម​សម្តែង ពី នាង សុខ សុ​ម៉ា​វ​ត្តី លោក ជា សុវណ្ណ​ន​រា​ហ៍ នាយ​គ្រើន នាយ BIG នឹង​តារា​ប្រុស​ស្រី​ជាច្រើនរូប​ទៀត​៕

​ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី នៅក្នុង​ពិធី​ក្រុ​ពាលី​រឿង “៣០​ថ្ងៃ​” ថា​នាង​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​នៅពេល​បាន​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ “​រឿ​៣០​ថ្ងៃ​” ជា​ខ្សែភាពយន្ត​ខ្មោច​បែប​កំប្លែង​សើច​សប្បាយ​ភ័យរន្ធត់​តក់ស្លុត តែ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ នាង​ដើរតួ​ជា​ស្រី​ស្អាត​ម្នាក់​មាន​ឈ្មោះថា អេ​ន​ជែ​ល ដែល​បាន​រៀន​ចប់​មកពី​ក្រៅប្រទេស មាន​ច​រិ​ក​លេងសើច​ពូកែ​ឌឺដង​ជាមួយ​តួឯក​ប្រុស​លោក ជា សុវណ្ណ​ន​រា​ហ៍ មានឈ្មោះ ប៊​យ ។​

​នៅក្នុង​ទឹកមុខ​សប្បាយរីករាយ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បាន​ថ្លែងថា​រឿង “៣០​ថ្ងៃ​” នេះ​ពិតជា​ពិសេស​មែនទែន​ស​ម្រា​ប់​រូបនាង​ដែល​បាន​សម្តែង​ជា​តួ​ស្រី​មាន​ឈ្មោះថា អេ​ន​ជែ​ល ជា​ស្រី​ស្អាត​ដែល​ធ្វើ​ឲ្យ​នាង​ពេញចិត្ត​ខ្លាំង​បំផុត​ព្រោះ​រូបនាង​នៅ​ខាងក្រៅ​ជា​ស្រី​ស្អាត​ស្រាប់​ហើយ​៕​

រឿង “៣០​ថ្ងៃ​” រឿង​បែប​កំប្លែង​ថ្មី​របស់​មហាហង្ស​សង្ឃឹម​បាន​លទ្ធផល​ល្អ​

រឿង “៣០​ថ្ងៃ​” រឿង​បែប​កំប្លែង​ថ្មី​របស់​មហាហង្ស​សង្ឃឹម​បាន​លទ្ធផល​ល្អ​