ប៉ូលីស​ស្រុក​ទឹកផុស​ឃាត់​ប្តី​ប្រពន្ធ​ពីរ​នាក់​ពីបទ​លួច​ក្របី​អ្នកស្រុក​

​កំពង់ឆ្នាំង: ​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន​ដោយ​ចោទប្រកាន់ថា​បាន​លួច​សត្វ​ក្របី​របស់​អ្នកស្រុក​។ ការឃាត់ខ្លួន​ជនសង្ស័យ​លួច​ក្របី​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ថ្ងៃទី​៤​ខែមីនា​នៅ​ម៉ោង​១​រសៀល​ថ្ងៃទី​៤​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​ភូមិ​វាល​ស្បូវ​ឃុំ​តាំងក្រសាំង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មានឈ្មោះ​១.​ឈ្នោះ​ង្វៀង​.​យាំង​តឹង​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​វាល​ស្បូវ​និង​ទី​២.​ឈ្មោៈ​សុខ​.​គួ​ន​អាយុ​៤៧​ឆ្នាំ​ត្រូវជា​ប្រពន្ធ​។​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ​នូវ​សត្វ​ក្របី​ចំនួន​២​ក្បាល​ដែល​ជនសង្ស័យ​បាន​យកមក​លាក់ទុក​នៅផ្ទះរ​បស់​ខ្លួន​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​កាលពី​ថ្ងៃទី​៣​ខែ​មិនា​ឆ្នាំ​២០១៦​នោះ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​វ៉ែន​ស៊ីម​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​បាត់​ក្របី​ចំនួន​២​ក្បាល​ក្នុងពេលដែល​ពួកគាត់​បាន​លែងអោយ​ស៊ី​ស្មៅ​ក្រោយពី​បាត់​រក​អត់​ឃើញ​ម្ចាស់​ក្របី​បាន​ប្តឹង​សមត្ថកិច្ច​អោយជួយ​អន្តរាគមន៍​។​ក្រោយពី​ទទួលបាន​បណ្តឹង​នេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកបាន​ដាក់​កម្លាំង​តាមរក​ហើយ​បាន​ប្រទះឃើញ​ក្របី​ចំនួន​២​ក្បាល​នៅផ្ទះ​របស់​ជនសង្ស័យ​ហើយ​បាន​សួរនាំ​ទើប​ដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​លួច​ក្របី​របស់​ប្រជាពលរដ្ឋ​យកមក​ទុក​ដើម្បី​លក់​។​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​សត្វ​ក្របី​នេះ​ពិតប្រាកដ​មែន​។​ជនសង្ស័យ​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប៉ូលីស​ស្រុក​ទឹកផុស​ឃាត់​ប្តី​ប្រពន្ធ​ពីរ​នាក់​ពីបទ​លួច​ក្របី​អ្នកស្រុក​

ប៉ូលីស​ស្រុក​ទឹកផុស​ឃាត់​ប្តី​ប្រពន្ធ​ពីរ​នាក់​ពីបទ​លួច​ក្របី​អ្នកស្រុក​