សម្រស់ទេពធីតាតៀមកាហ្វេ ធ្វើឲ្យប្រុសៗ តម្រង់ជួរចូលទិញ មិនដែលអាក់ខាន!

ចិន៖ វាពិតជារឿងមិនធម្មតាមួយមែន ដែលតៀមកាហ្វេ ដ៏តូចមួយអាចទាក់ទាញ អតិថិជនបានយ៉ាងច្រើន រហូតដល់ត្រូវ តម្រង់ជួរគ្នាដើម្បី ចូលទៀតផង ជាពិសេសគឺបុរសៗតែម្តង នេះប្រហែលជានៅទីនោះ មានរបស់អ្វីម្យ៉ាង អាចទាក់ទាញចិត្ត ពួកគេខ្លាំងដកមិនរួច ហើយមើលទៅ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ តៀមកាហ្វេដ៏តូចមួយ ដែលស្ថិតនៅក្នុង សាកលវិទ្យាល័យ Jiangxi Normal នៃប្រទេសចិន អាចទទួលបានការគាំទ្រច្រើន ពីអតិថិជន ក៏ព្រោះតែនៅហាងនោះ មានបុគ្គលិកស្រីវ័យក្មេង ដ៏ស្រស់ស្អាតខ្លាំងម្នាក់ នៅបម្រើការ ម្យ៉ាងវិញទៀត នាងក៏ត្រូវបានបុរសជាច្រើន ជាពិសេសគឺនិស្សិតនៅទីនោះ ឲ្យឈ្មោះថា «ទេពធីតាតៀមកាហ្វេ» ទៀតផង។

សម្រស់ទេពធីតាតៀមកាហ្វេ ធ្វើឲ្យប្រុសៗ តម្រង់ជួរចូលទិញ មិនដែលអាក់ខាន!
Yan ទេពធីតាតៀមកាហ្វេ ដែលមនុស្សប្រុសជាច្រើន បាក់ចិត្តលង់ស្នេហ៍

ស្រីស្អាតប្រចាំតៀមកាហ្វេម្នាក់នោះ មានត្រកូល Yan នាងជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យមួយនោះ ហើយឆ្លៀតពេលទំនេរ ដើម្បីធ្វើជាបុគ្គលិកលក់។ តែអ្វីដ៏សំខាន់ ដោយសារតែសម្រស់ និងភាពរួសរាយរបស់នាង បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសប្រុសៗ ប្រចាំសាកលវិទ្យាល័យនោះ តែងចូលទទួលទានអាហារ និងកាហ្វេជាប្រចាំ មិនដែលអាក់ខាននោះឡើយ ដែលរឿងនេះបានធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

Yan បាននិយាយថា “ខ្ញុំគឺជាមនុស្សម្នាក់ ដែលសាមញ្ញមែនទែន ហើយតែងតស៊ូនៅក្នុងការងារ។ សម្រាប់ខ្ញុំការដែល មកធ្វើការនៅទីនេះ គឺមិនមែនចង់បាន កេរ្ដិ៍ឈ្មោះ ឬក៏ប្រាក់ខែច្រើនអ្វីនោះឡើយ តែខ្ញុំចង់បានបទពិសោធន៍ ដើម្បីជាស្ពានមួយ នៅពេលដែលខ្ញុំបញ្ចប់ការសិក្សា”។

ដោយសារតែ ភាពស្រស់ស្អាត និងកេរ្ត៍ឈ្មោះរបស់ Yan ល្បីពេញសាកលវិទ្យាល័យ និងនៅលើបណ្តាញសង្គម យ៉ាងខ្លាំងផងដែរ នោះ បានធ្វើឲ្យបុរសជាច្រើន នាំគ្នាទៅកាន់ តៀមកាហ្វេដើម្បី អាចបានឃើញសម្រស់ពិត ស្របពេលដែល មួយចំនួនទៀតលើកឡើង ដោយអស់សង្ឃឹមថា «ហឹម! មិនមែននៅ សាកលវិទ្យាល័យ ខ្ញុំទៀតហើយ គេរហូតកំសត់ណាស់»៕

សម្រស់ទេពធីតាតៀមកាហ្វេ ធ្វើឲ្យប្រុសៗ តម្រង់ជួរចូលទិញ មិនដែលអាក់ខាន!សម្រស់ទេពធីតាតៀមកាហ្វេ ធ្វើឲ្យប្រុសៗ តម្រង់ជួរចូលទិញ មិនដែលអាក់ខាន!

សម្រស់ទេពធីតាតៀមកាហ្វេ ធ្វើឲ្យប្រុសៗ តម្រង់ជួរចូលទិញ មិនដែលអាក់ខាន!សម្រស់ទេពធីតាតៀមកាហ្វេ ធ្វើឲ្យប្រុសៗ តម្រង់ជួរចូលទិញ មិនដែលអាក់ខាន!
សម្រស់ទេពធីតាតៀមកាហ្វេ ធ្វើឲ្យប្រុសៗ តម្រង់ជួរចូលទិញ មិនដែលអាក់ខាន!

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត