ភេសជ្ជៈ​ប៉ូវ​កម្លាំង ធ្វើ​ឲ្យ​បេះ​ដូង និង​សម្ពាធ​ឈាម​មាន​បញ្ហា​

ភេសជ្ជៈ​ប៉ូវ​កម្លាំង ធ្វើ​ឲ្យ​បេះ​ដូង និង​សម្ពាធ​ឈាម​មាន​បញ្ហា​

​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ត្រឹម​តែ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ធ្វើឲ្យ​សុខភាព​របស់អ្នក មាន​បញ្ហា​បាន​ដែរ ... នេះ​ជា​សារ​ព្រមាន​ថ្មី​មួយទៀត សម្រាប់​ពលរដ្ឋ​ទូទៅ​។​

​ភេសជ្ជៈ​ប្រភេទ​នេះ មាន​ដាក់​ជាតិ​ស្ករ និង​កាហ្វេ​អ៊ី​ន​យ៉ាងច្រើន ដែល​វា​អាច​ធ្វើឲ្យ ចង្វាក់បេះដូង​លោត​ខុស​ពី​ធម្មតា ហើយ​សម្ពាធ​ឈាម ក៏​កើន​ឡើង​ទៅ​តាម​នោះដែរ​។​

​កត្តា​នេះ វា​នឹង​ធ្វើឲ្យ​អ្នក ប្រឈមមុខ​នឹង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ស្លាប់​ភ្លាមៗ ដោយសារ​គាំងបេះដូង (​ហើយ​ផលប៉ះពាល់​បែបនេះ អាច​នឹង​កើតឡើង ក្រោយ​ពេល​អ្នក​ញ៉ាំ​វា​បាន​ពីរ​បី​ម៉ោង​)​។​

​អ្នកវិទ្យាសាស្ត្រ​មកពី សាកលវិទ្យាល័យ​ប៉ា​ស៊ី​ហ្វិ​ច (Pacific) និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ដេវីដ ហ្គ្រែ​ន (David Grant) ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ាំ បាន​ព្រមាន​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ជាប់​ទាក់ទង​ទៅនឹង​ការស្លាប់​ភ្លាមៗ ចំនួន ៣៤ ករណី​ឡើងទៅ នៅក្នុង​ឆ្នាំ ២០១៤​។​

​សាស្ត្រាចារ្យ​រង​ផ្នែក​ឱសថ​សាស្ត្រ មកពី​សាកលវិទ្យាល័យ​ប៉ា​ស៊ី​ហ្វិ​ច (Pacific) បាន​និយាយថា ៖ ការសិក្សា​របស់​យើង បានបង្ហាញ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន នឹង​បង្កើន​ឱកាស នៃ​ការកើត​ជំងឺ​ផ្សេងៗ ជាពិសេស បញ្ហា​បេះដូង នៅពេល​ដែល​អ្នក​ទទួល​ទាន​វា​ច្រើនពេក​។ ខណៈពេល​ដែល​យើង កំពុងតែ​សិក្សា​បន្ត អ្នក​ចូលចិត្ត​ភេសជ្ជៈ​ទាំងនេះ គួរតែមាន​ការប្រុងប្រយ័ត្ន និង​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​”៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។