ល្បិច​ស្រី​ស្អាត ឆ្លាត​សន្សំ​លុយ​

ល្បិច​ស្រី​ស្អាត ឆ្លាត​សន្សំ​លុយ​

​សន្សំទុក ៥,០០០ រៀល​រាល់ថ្ងៃ​
​មិន​ថា​រក​មិនបាន ឬ​ចំណេញ​លុយ​ច្រើន​ប៉ុណ្ណា​នោះទេ ដាច់ខាត ត្រូវ​ដាក់​ប្រាក់​សន្សំទុក ចំនួន ៥,០០០ រៀល​រៀងរាល់ថ្ងៃ ហើយ​បើ​ថ្ងៃ​ណា រក​បាន​ច្រើន​គួរសម អាចដាក់ ១០,០០០ ក៏បាន​។​

​កាបូប​លុយ​
​ពេល​ដើរ​ផ្សារ កុំ​យក​លុយ​តាម​ខ្លួន​ច្រើនពេក ពី​ព្រោះ​អ្នក​អាច​នឹង​ចំណាយ ទៅ​លើ​របស់ ដែល​អ្នក​មិន​ចាំបាច់​ត្រូវការ​។​

​កត់ត្រា​អ្វីដែល​ត្រូវ​ទិញ​
​ពេល​ដើរ​ផ្សារ ត្រូវ​ប្រាកដថា អ្នក​បាន​រៀបចំ​រួចជាស្រេច នូវ​តារាង​ផលិតផល ឬអ្វី​ដែល​អ្នក​ចង់​ទិញ ដើម្បី​ចំណេញ​ពេល និង​ទិញ​បានរ​បស់​ដែល​អ្នកត្រូវការ​ប៉ុណ្ណោះ​។​

​ធ្វើខ្លួន​ឲ្យ​រវល់​
​ការ​រវល់ មានន័យ​ថា ផលិតកម្ម​របស់​អ្នកនឹង​កើនឡើង ហើយ​អ្នក​ក៏​មិន​មាន​ពេល​ច្រើន សម្រាប់​ចំណាយ​លុយ​ឥត​ប្រយោជន៍​ដែរ​។​

​លក់​ជំនាញ​
​ចំណេះដឹង និង​ជំនាញ​ពិតជា​អាច​លក់បាន ដូចជា អ្នក​អាច​ធ្វើការ​ក្រៅ​ម៉ោង ដើម្បី​រក​ចំណូល​បន្ថែម បកប្រែ​ឯកសារ ឬ​លក់​ទំនិញ​តាម Facebook ជាដើម​។​

​ប្រើ​កាត​បញ្ចុះតម្លៃ​
​សម័យនេះ គេ​ហៅថា ដៃគូ​ពាណិជ្ជកម្ម ដូច្នេះ អ្នក​គួរតែ​មាន​កាត​បញ្ចុះតម្លៃ ឬ​កាត VIP ដោយ​ឥត​ថ្លៃ​ច្រើន​ហើយ ដូច្នេះ កុំ​ភ្លេច​យក​វា​តាម​ខ្លួន​ជានិច្ច ពីព្រោះ អ្នក​អាច​នឹង​ត្រូវការ​វា ក្នុងពេល​ណាមួយ​ជាមិនខាន​។​

​ពិនិត្យមើល​លើ​វិក្កយបត្រ​
​គ្មាន​អ្វី​ត្រឹមត្រូវ ១០០ ភាគរយ​នោះ​ទេ ដូច្នេះ ពេល​អ្នក​ទិញ​ទំនិញ ដាច់​ខាត់ ត្រូវ​ឲ្យ​អ្នក​លក់ សរសេរ​ជា​វិក្កយបត្រ និង​ពិនិត្យ​មើល​តម្លៃ​លើ​នោះ ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ប្រគល់​ប្រាក់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។