ទេពកោសល្យ​កីឡាករ​វ័យក្មេងរបស់ Man Utd ធ្វើឲ្យ​គោលការណ៍​ដោះដូរ​កីឡាករ​មានការផ្លាស់ប្តូរ

លោក Louis van Gaal បាន​ឲ្យ​ដឹងថា ការលេង​លេចធ្លោ របស់​កីឡាករ Marcus Rashford, Cameron Borthwick, Jackson, Guillermo Varela និង​កីឡាករ​វ័យក្មេង​ដទៃទៀត នឹង​ជះឥទ្ធិពល​លើ​គោលការណ៍ ដោះដូរ​កីឡាករ​របស់​បិសាច​ក្រហម Manchester United នា​រដូវក្តៅ​ខាងមុខនេះ។

louis-van-gaalRashford ចាប់ផ្តើម​ចូល​លេង​ឲ្យ​ឈុត​ធំ United ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន ៤គ្រាប់ ក្នុង​ពីរ​ប្រកួត​ដំបូង​របស់គេ និង​ការ​បាន​ចូល​លេង​ជា​ជម្រើស​ទីមួយ របស់​កីឡាករ​វ័យ ១៨ ឆ្នាំ​រូបនេះ ក៏ត្រូវ​បាន​ភ្ជាប់​ជាមួយនឹង​កីឡាករ​វ័យក្មេង​ដូចគ្នា ដទៃទៀត​ផងដែរ។ ការចូល​លេង​ដំបូង​របស់​កីឡាករ Borthwick និង Jackson វ័យ១៩ឆ្នាំ​ដូចគ្នា, កីឡាករ Varela អាយុ ២២ឆ្នាំ ដែល​បាន​ចូល​លេង​កាលពី​ខែ វិច្ឆិកា និ​ធ្នូ បន្តបន្ទាប់​គ្នា មុនពេល​កីឡាករ Donald Love វ័យ ២១, Joe Riley វ័យ ១៩, Regan Poole វ័យ ១៧, និង Tim Fosu-Mensah វ័យ ១៨ឆ្នាំ សុទ្ធតែ​បាន​ចូល​លេង​ប្រកួត​ដំបូង កាលពី​ខែ​មុន ជាមួយនឹង​កីឡាករ Rashford ទាំងអស់។

នៅពេល​សួរថា តើ​នេះ​នឹងមាន​ការផ្លាស់ប្តូរ យុទ្ធសាស្ត្រ​របស់ United ចំពោះ​ការដោះដូរ​កីឡាករ​នាពេល​ខា​មុខ លោក Van Gaal និយាយថា «ពិតប្រាកដ​ណាស់! ដូច​កាលពី​ខែមករា ដែល​ពួកយើង​ប្រថុយ​ដាក់ (កីឡាករ​វ័យក្មេង) សម្រាប់​តួនាទី​ខាងឆ្វេង ដែល​យើង​សម្រេច​មិន​ទិញ​កីឡាករ​មក​ជំនួស។ ពួកយើង​ត្រូវការ​កីឡាករ លេង​នៅ​ខាងឆ្វេង ហើយ​បាន​សួរ​កីឡាករ​ជាច្រើន​នាក់។ អ្នកខ្លះ​បាន​និយាយថា វា​ដល់ពេល​ហើយ។ នេះ​គឺជា​រឿង ជារឿយៗ ពួក​ភ្នាក់ងារ បានធ្វើ​រឿងនេះ ដោយសារ​ពួកគេ​ចាប់អារម្មណ៍​ចំពោះ Man United ប៉ុន្តែ​ពួកយើង​និយាយថា Ok, ប្រហែល Borthwick-Jackson និង Varela អាចធ្វើ​ការជំនួស​កន្លែង​នេះ​បាន»។

លោក​បន្តថា ក៏មាន​ក្លិប​នៅ​អេស្បាញ​ចាប់អារម្មណ៍ Varela ផងដែរ ប៉ុន្តែ​យើង​ឆ្លើយថា ទេ។ លោក Van Gaal បាន​ស្ថិតនៅក្រោម​សំពាធ ក្រោម​ពី​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា កាលពី​ខែ​មុន ប៉ុន្តែ​ការយក កីឡាករ Rashford ចូលមក​លេង បាន​ជួយ​ដល់ United អាច​ស្រោចស្រង់ ពី​ការ​ចាញ់​ជើង​ទីមួយ បាន​ធាក់​ក្រុម Midtjylland ចេញពី Europa League វិញ មុនពេល​ដែល កីឡាករ​នេះ បាន​ស៊ុត​បាល់​ពីរ​គ្រាប់ ឈ្នះ កាំភ្លើង​ធំ Arsenal កាលពី​សប្តាហ៍​មុន។ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​នេះ បាន​សើច​ដាក់ថា ក្មេងៗទាំងនេះ​បាន​ជួយ​ការពារ​រូបគេ ពី​ការបណ្តេញចេញ៕