Bale វិល​ពីរ​បួសហើយ អាច​ចូល​លេង​វិញ​យប់​នេះ

ខ្សែប្រយុទ្ធ​របស់​ស្តេច​សរ Real Madrid គឺ​កីឡាករ Gareth Bale អាច​ត្រៀម មក​ចូលរួម​លេង ក្នុង​ប្រកួត​ដំបូង​របស់គេ​វិញ នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយពី​សម្រាក​ព្យាបាល​របួស​ភ្លៅ អស់​រយៈពេល ពីរ​ខែ​មក។

gareth-baleBale វ័យ ២៦ បាន​អវត្តមាន​លេង​ទាំង​ក្នុង​លី​ក ក្នុងស្រុក និង​ក្រៅ​ស្រុក ៨ប្រកួត​នេះ ប៉ុន្តែ​បាន​ត្រៀម​ចូល​លេង Real Madrid ទទួល​ស្វាគមន៍ Celta Vigo ថ្ងៃនេះ។ Real ឈ្នះ​តែ ៤ប្រកួត​ប៉ុណ្ណោះ​ក្នុង ៧ ប្រកួត​ចុងក្រោយ​ក្នុង​ក្របខណ្ឌ La Liga ដោយ​គ្មាន Gareth Bale និង​កំពុង​ស្ថិតក្នុង​ចំណាត់​លេខ ៣ ចាញ់​អ្នក​មានបុណ្យ Barcelona ១២ ពិន្ទុ ខណៈដែល​នៅសល់តែ ១១ ប្រកួត​ទៀត​ប៉ុណ្ណោះ។ ក្រុម​របស់​គ្រូបង្វឹក Zinedine Zidane នេះ ក៏ត្រូវ​ជួប​ប្រកួត​ជាមួយ Roma ក្នុង​ក្របខណ្ឌ Champions League វគ្គ ១៦ក្រុម​ចុង​ក្រោយនេះ ជើង​ទី​ពីរ​នៅ​ថ្ងៃ​អង្គារ ខណៈដែល​ជើង​ទី ១ លេង​នៅ​អ៊ីតាលី Real Madrid បំបាក់ Roma ២-០៕