វណ្ណ សុខ​ដែន បាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​រឿង​…​

6 Videos

​តារា​សម្តែង​ក្បាច់គុន​លោក វណ្ណ សុខ​ដែន ធ្លាប់តែ​ត្អូញត្អែរថា អាជីព​អ្នក​សម្តែង​ក្បាច់គុន នាពេល​បច្ចុប្បន្ននេះ មិនអាច​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​បាន​ស្រួល​នោះទេ ។ ជាក់ស្តែង​ដូ​ជា​រូបលោក​មាន​ជីវភាព​លំបាក​វេទនា រស់នៅ​ផ្ទះជួល​មិនទាន់មាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​ផ្ទាល់​ខ្លួនឯង ។​

វណ្ណ សុខ​ដែន បាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​រឿង​…​

M88

​ទើបតែ​ចូលមក​ដល់​ឆ្នាំ​២០១៦​នេះ លោក វណ្ណ សុខ​ដែន និយាយថា ចូលដល់​ឆ្នាំនេះ​តម្លៃ​ខ្លួន​សម្តែង​របស់លោក​បាន​ឡើង​ខ្ពស់​បន្តិច ព្រោះ​ទីផ្សារ​ភាពយន្ត​នាពេល​បច្ចុប្បន្ន​ផលិតករ​ងាក​មក​ផលិត​ខ្សែភាពយន្ត​បែប​ក្បាច់គុន​ច្រើន​គួរសម ។​ ​លោក វណ្ណ សុខ​ដែន បន្តថា ជាក់ស្តែង​ក្នុងការ​សម្តែង​ខ្សែភាពយន្ត​រឿង “​ហ្លួង​ព្រះស្តេច​កន​” ដែល​កំពុង​ថត​នេះ លោក​ទទួលបាន​តំណែង​ជា​តួអង្គ​សំខាន់ ដែលមាន​តម្លៃ​ខ្លួន ៤,០០០ ដុល្លារ ក្នុង​ការថត​មួយ​រឿងនេះ ។

វណ្ណ សុខ​ដែន បាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​រឿង​…​

តារា​សម្តែង​រូបនេះ​បាន​បន្តថា នៅពេល​ទទួលបាន​តម្លៃ​ខ្លួន​សម្តែង​គួរសម​ដូច្នេះ លោក​ក៏មាន​ទឹកចិត្ត​សម្តែង​ភាពយន្ត​អស់ពី​ចិត្ត​ផងដែរ ព្រោះ​ចំណូល​ច្រើន​ធ្វើឱ្យ​លោក​មាន​កំលាំងចិត្ត ហើយ​លោក​ក៏មាន​ជំនឿ​ចិត្ត​ថា បើសិនជា​ទីផ្សារ​ភាពយន្ត​ប្រភេទ​នេះ មាន​ផលិតកម្ម​ថត​ច្រើន​នោះ លោក​ក៏​ប្រហែល​ជាមាន​វត្តមាន​ច្រើន ដែល​អាចជួយ​ជីវភាព​របស់លោក​ឲ្យ​ធូ​ធារ​មួយកម្រិត​ថែមទៀត នៅពេល​ខាងមុខនេះ​៕ ប្រមាញ់ តារា​

វណ្ណ សុខ​ដែន បាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​រឿង​…​វណ្ណ សុខ​ដែន បាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​រឿង​…​វណ្ណ សុខ​ដែន បាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​រឿង​…​វណ្ណ សុខ​ដែន បាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​រឿង​…​