លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធិផលវត្តពោធិព្រឹក

កំពង់ចាម ៖ នាព្រឹកថ្ងៃទី០៥ ខែមីនានេះ លោក ហ៊ុន ម៉ាណែត  បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា ព្រះវិហារវត្តពោធិព្រឹក ហៅវត្តក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងនាំមកនូវការជូនពរ ពីសំណាក់ម្តេចទាំង ពីរថ្វាយប្រគេនឱ្យបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ទទួលបានពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា “យើងសប្បាយរីករាយដែលបានជួបជុំគ្នានៅថ្ងៃនេះដោយសារសន្តិភាពនិងការរីកចម្រើនរបស់ប្រទេសជាតិ រាជរដ្ឋាភិបាលបន្តកសាងដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អរគុណនិងកោតសរសើរព្រះចៅអធិការ សប្បុរសជនដែលបានកសាងទីអារាមនេះ ដើម្បីបម្រើវិស័យសាសនា ដោយផលប្រយោជន៍ផ្ទាល់”។

លោកបន្តថា សមិទ្ធិផលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីបម្រើ វិស័យសាសនា ព្រោះទីអារាមគឺកន្លែងប្រមូល ផ្តុំរវាងអ្នកមានជីវិតនិងអ្នកដែលចែកឋានទៅ គឺជាកន្លែង ធ្វើបុណ្យសន្សំកុសល្យ សម្រាប់ជាតិមុខតទៅទៀតនិងជាកន្លែងភា្ជប់និស្ស័យនិងជាទីសក្ការៈ។ សាសនាគឺ ការកសាងសន្តិភាព ព្រោះនយោបាយឈ្នះ ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល បានផ្សាភ្ជាប់និងសាសនា ធ្វើឱ្យយើង យោគយល់គ្នា សន្តោប្រណី ធ្វើអំពើល្អ យោគយល់គ្នា មិនចងពារគ្នា។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ គឺធ្វើឡើងដើម្បីប្រជាជនសម្បូរសប្បាយ ហើតទីអារាមនេះសម្រាប់ឱ្ យប្រជាពលរដ្ឋធ្វើបុណ្យ គោរពប្រតិ្តបត្តិ ដែលទាំងអស់នេះជាអំពើល្អរបស់រាជរដ្ឋាភិបាល។

សូមជំរាបថា វត្តនេះត្រូវបានកសាងឡើងក្នុងរយៈពេល៣០០ឆ្នាំ ដើម្បីកសាងសម្រាប់កូនចៅជំនាន់ក្រោយ ហើយកូនចៅបន្តកសាង សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕