លោក ជួង ជូងី ជំរុញឲ្យ សាលាដំបូងប្រញាប់ បើកសវនការ ជុំនុំជំរះលោក ហុង សុខហួរ

ភ្នំពេញ ៖ ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី០៤ ខែមីនា បានសម្រេចបន្តឃុំខ្លួន លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភា មកពីគណបក្ស សមរង្ស៊ី បន្ទាប់ពីយល់ឃើញថា ការសម្រេចរបស់សភា ស៊ើបសួរ សាលាឧទ្ធរណ៍ត្រឹមត្រូវ ទំាងអង្គហេតុ និងអង្គច្បាប់។

បន្ទាប់ពីតុលាការកំពូល សំរេចបែបនេះហើយ លោកជូង ជូងី មេធាវីការពារក្តី ឲ្យលោកហុង សុខហួរ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៥ មីនានេះថា អ្វីដែលលោកត្រូវធ្វើបន្តទៀត គឺនឹងដាក់លិខិតទៅកាន់តុលាការដំបូង ដើម្បីស្នើឲ្យប្រញាប់បើកសវនការជុំនុំជំរះ លោក ហុង សុខហួរ។

លោកថា “វាមិនអាស្រ័យលើពេលវេលានៃការបើកសវនការទេ ពេលណានោះទេ ព្រោះវាជាតិនិវិធីច្បាប់ ប៉ុន្តែសំខាន់គឺលោកនឹងជំរុញ អោយតុលាប្រញាប់ បើកសវនការរឿងនេះ”។

លោក ហុង សុខហួរ ជាប់ចោទពីបទក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខ សង្គម ដែលចែងឲ្យ ផ្តន្ទាទោស តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែង សន្ធិសញ្ញា ព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា០៤  រួចយកឯកសារ ក្លែងនេះទៅ បង្ហោះក្នុងផេកហ្វេសប៊ុក របស់លោក សម រង្ស៊ី ដែលជាដើមចម នាំឲ្យតុលាការ ចោទប្រកាន់ លោក សម រង្ស៊ី ពីបទ សមគំនិត ក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវ ផ្តន្ទាទោសដាក់ ពន្ធនាគារ ចន្លោះពី ០៥ ទៅ ១០ ឆ្នាំ៕

លោក ជួង ជូងី ជំរុញឲ្យ សាលាដំបូងប្រញាប់ បើកសវនការ ជុំនុំជំរះលោក ហុង សុខហួរ