Dortmund ប៉ះ Bayern Munich យប់​នេះ កក្រើក​លីគ​អាល្លឺម៉ង់

ក្រៅ​ពី​គូ​ល្អ​មើល​នៅ​លីគ​កំពូល​អង់គ្លេស​រវាង Tottenham Hotspur ប្រជែង​គ្នា​ដណ្ដើម​ពាន នៅ​ឯ​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga វិញ​ក៏​មិន​ធម្មតា​ដែរ ខណៈ​ដែល​ក្រុម​លេខ​២ Borussia Dortmund ប៉ះ​ក្រុម​ភ្ញៀវ​លេខ​១ Bayern Munich នៅ​កីឡដ្ឋាន Signal Iduna Park វេលា​ម៉ោង ១២:៣០ យប់​នេះ។

 

Dortmund ប៉ះ Bayern Munich យប់​នេះ កក្រើក​លីគ​អាល្លឺម៉ង់

 

ជំនួប​ដ៏​ធំ​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា “Der Klassiker”។ ក្រុម Bayern របស់​លោក Pep Guardiola ឈរ​លើ​កំពូល​តារាង ដោយ​ដាច់ Dortmund របស់​លោក Thomas Tuchel តែ​៥​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ Bayern ភ្លាត់​ចាញ់ Mainz 05 ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​យប់​ថ្ងៃ​ពុធ។

 

គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​មករា កន្លង​ទៅ​នេះ Bayern ដាច់​ពិន្ទុ​លើ Dortmund ដល់​ទៅ​១១​ពិន្ទុ​ឯណោះ។ ប៉ុន្តែ បើ​យប់​នេះ Dortmund អាច​ឈ្នះ Bayern ការ​ប្រជែង​ក្នុង​លីគ​អាល្លឺម៉ង់​កាន់​តែ​ល្អ​មើល។

 

សម្ដី​អ្នក​ចាត់​​ការ៖

 

Dortmund ប៉ះ Bayern Munich យប់​នេះ កក្រើក​លីគ​អាល្លឺម៉ង់

 

លោក Tuchel បាន​និយាយ​មុន​ការ​ប្រកួត​ថា “​៥​ពិន្ទុ ជា​គម្លាត​ធំ​មួយ តែ​ស្ថានការណ៍​ស្ថិត​ក្នុង​ដៃ​យើង!”។ មាន​ន័យ​ថា Tuchel នៅ​តែ​សង្ឃឹម​ប្រជែង Bayern លើក​ពាន​នៅ​រដូវ​កាល​២០១៥-២០១៦​នេះ។

 

Dortmund ប៉ះ Bayern Munich យប់​នេះ កក្រើក​លីគ​អាល្លឺម៉ង់

 

ឯ​ Guardiola ក៏​បាន​ប្រាប់​ថា “គ្រប់​គ្នា​ចង់​ឃើញ​ការ​ប្រជែង​ពាន​នៅ​អាល្លឺម៉ង់​កាន់​តែ​តានតឹង និង​ល្អ​មើល។ ឥលូវ អ្នក​ឃើញ​ហើយ។ យើង​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ក្រុម​ Dortmund លើក​នេះ​ខុស​ពី​លើក​មុន។ ប៉ុន្តែ យើង​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់។

 

ព័ត៌មាន​ក្រុម៖

 

Dortmund ប៉ះ Bayern Munich យប់​នេះ កក្រើក​លីគ​អាល្លឺម៉ង់

 

Dortmund បាន​ឲ្យ​កីឡាករ​ជា​ច្រើន​នាក់​សម្រាក ពេល​ឈ្នះ Darmstadt ២-០ កាល​ពី​យប់​ថ្ងៃ​ពុធ ដូច្នេះ​ខ្សែ​បម្រើ​ប្រយុទ្ធ Marco Reus នឹង​ជាប់​ជម្រើស​ដំបូង។

ជម្រើស​១១​នាក់​ដំបូង​របស់ Dortmund អាច​ជា៖ Burki; Piszczek, Bender, Hummels, Schmelzer; Gundogan, Weigl, Kagawa; Mkhitaryan, Aubameyang, Reus ។

 

Dortmund ប៉ះ Bayern Munich យប់​នេះ កក្រើក​លីគ​អាល្លឺម៉ង់

 

Bayern នឹង​មាន​កីឡាករ​អវត្តមាន​ ដូចជា Holger Badstuber, Jerome Boateng and Javi Martinez។ Guardiola អាច​ដាក់​ខ្សែ​ការពារ Kimmich ជំនួស Benatia វិញ បន្ទាប់​ពី Benatia ការពារ​មិន​បាន​ល្អ​ឲ្យ​របូត​គ្រាប់​បាល់​២​គ្រាប់​ ពេល​ចាញ់ Mainz 05 ។

ជម្រើស ១១ នាក់​ដំបូង​របស់ Bayern អាច​ជា៖ Neuer; Lahm, Kimmich, Alaba, Bernat; Alonso, Thiago; Robben, Muller, Costa; Lewandowski ។

 

ស្ថិតិ​មួយ​ចំនួន៖

 

– Dortmund ឈ្នះ ៩ ប្រកួត​ជាប់ៗ​គ្នា​​គ្រប់​កម្មវិធី​ក្នុង​ចំណោម​១០​ប្រកួត​ក្នុង​ដី​ចុង​ក្រោយ និង​ចាញ់​១​ប្រកួត

– Bayern ឈ្នះ ៦ ប្រកួត​​គ្រប់​កម្មវិធី​ក្នុង​ចំណោម​១០​ប្រកួត​ចុង​ក្រោយ​ក្រៅ​ដី ស្មើ​២ និង​ចាញ់​២

– ៥ ប្រកួត​ចុង​ក្រោយ Dortmund ទល់​នឹង Bayern គ្រប់​កម្មវិធី គឺ Bayern ឈ្នះ ៣ ស្មើ​១ និង​ចាញ់​១។

– ប្រកួត​ចុង​ក្រោយ គឺ Bayern លត់​ក្រុម​ភ្ញៀវ Dortmund ៥-១ ក្នុង​ដី​កាល​ពីខែ​តុលា ឆ្នាំ​មុន ក្នុង​ក្របខ័ណ្ឌ Bundesliga។

 

Dortmund ប៉ះ Bayern Munich យប់​នេះ កក្រើក​លីគ​អាល្លឺម៉ង់

 

ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​កីឡាករ​ឆ្នើមៗ ទាំង​ខ្សែ​ការពារ ខ្សែ​បម្រើ និង​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង​ដូច​គ្នា គឺ Aubameyang របស់ Dortmund និង Lewandowski របស់ Bayern។

 

ដូច្នេះ ព្យាករណ៍​សម្រាប់​គូ​នេះ គឺ Borussia Dortmund ១ – ១ Bayern Munich

 

ដោយ៖ សុផាត
ប្រភព៖ Bleacherreport