នគរបាល​ខេត្ត​កំពង់ចាម ​ចាប់​បាន​ក្រុមចោរ​ប្លន់ ៧នាក់ បន្ត​បន្ទាប់​

កំពង់ចាម៖  មកដល់រសៀល ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខេត្តកំពង់ចាម បានចាប់បក្សពួក ចោរប្លន់សកម្មតាមតំបន់នានា រួមទាំងក្នុង ខេត្តកំពង់ចាមផងដែរ ចំនួន៧នាក់ ក្នុងនោះ ស្រីម្នាក់ផងដែរ។

តាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមចោរដែលបង្ក្រាបបាននោះ មានមេក្រុមរបស់ពួកវា ឈ្មោះ ហ៊ុល សុធី ហៅផាន់ គឹមយន់ និងហៅ ក្រៃថោង មានទីលំនៅឃុំខ្សឹម ស្រុកឆ្លូង ខេត្តក្រចេះ ។មន្ត្រីនគរបាលឲ្យដឹងទៀតថា ក្រុមចោរទាំង៧នាក់នោះ សមត្ថកិច្ចបានចាប់ នៅស្រុកជើងព្រៃ ចំនួន៣នាក់ និងនៅស្រុកស្ទឹងត្រង់ ចំនួន៤នាក់ ក្នុងនោះ មានមុខសញ្ញាចាស់៤នាក់ទើបចេញពីពន្ធនាគារ ។ក្នុងប្រតិបត្តការនោះ កម្លាំងនគរបាលបានដកហូតវត្ថុតាង អាវុធបាន១ដើម ម៉ាកកា៥៩និងគ្រាប់៤គ្រាប់ ។

សមត្ថកិច្ចបានបញ្ជាក់ដែរថា ក្រុមចោរទាំងនេះ កន្លងមក ធ្លាប់ធ្វើសកម្មភាពប្លន់ នៅខេត្តព្រៃវែង  ខេត្តត្បូងឃ្មុំ  និងខេត្តកណ្តាល និងតាមបណ្តាខេត្តផ្សេងទៀតផងដែរ ។