បទ​ចម្រៀង​ត្រៀម ​ចូលឆ្នាំ​ខ្មែរ​របស់​នាយ​ពាក់​មី​ ឆ្នាំនេះ​មាន​សន្ទុះយ៉ាងណា ​? (មានវីដេអូ)

6 Videos

​នៅសល់​ប្រមាណ​តែ​ ១​ ខែ​ទៀត​ទេ​ដែល​ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ នឹង​ចូលមក​ដល់ ដោយ​ក្នុងនោះ ​ផលិតកម្ម​នានា​បាន​ ប្រឹងប្រែង​ស្វែងរក និង​ផលិត​ជា​បទ​ចំរៀង​សម្រាប់ ​ប្រជាជន​ខ្មែរ​បាន​រាំ លេង​សប្បាយរីករាយ​ក្នុងពេលនោះ​ដោយឡែក​ចំពោះ​នាយ​ពាក់​មី​ក៏​ឃើញ​ ខាង​ផលិតកម្ម​ថោ​ន​បាន ត្រៀម​ចេញ​នូវ​បទ​(​ចង់បាន​ប្រពន្ធ​ដល់​ហើយ​) ​សម្រាប់​ឱកាស​នោះដែរ ​។​ ​មហាជន​ មិនទាន់​ហ៊ាន​ ធ្វើការ ​វាយតម្លៃ​លើ​បទ​ចម្រៀង​ ដែល​នាយ​ពាក់​មី​ត្រៀម​ចេញ​ក្នុងពេល បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំវក​ ២០១៦ ​នោះ​ថា ​អាច​ទទួលបាន​ ការគាំទ្រ ​កំរិតណា​នៅឡើយ​ទេ​ ដោយ​ត្រូវ​នៅ​ រង់​ចាំមើល​ជាក់ស្តែង ​ពីស​ន្ទុះ​នៃ​ការទាក់ទាញ ​អារម្មណ៍​និង​ ទឹកចិត្ត​របស់​មហាជន​ទូទៅ​ ។​

បទ​ចម្រៀង​ត្រៀម ​ចូលឆ្នាំ​ខ្មែរ​របស់​នាយ​ពាក់​មី​ ឆ្នាំនេះ​មាន​សន្ទុះយ៉ាងណា ​? (មានវីដេអូ)

M88

​បទ​ចម្រៀង ​របស់​នាយ​ពាក់​មី​ល្បី ​និង​ ទាក់ទាញ​ខ្លាំង​តាម​ គេ​ចាំ​កន្លងទៅ​ គឺ​កាលពី​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ ២០១៤ ​កន្លងទៅ​មាន​បទ ​(​ប្រពន្ធ​ស៊ី​សៀង​មី​នាង​ស៊ី​ស៊ុប​)​ និង​ បទ ​(​អា​ពយ​កូន​ឪ​) ​ដែល​កាលនោះ​នៅ គ្រប់ទិសទី ​និង​ គ្រប់កន្លែង​ក្នុង​ទូទាំងប្រទេស​គេ​ឮសូរ​តែ​ចាក់ ​បទ​ចម្រៀង​នេះ​តាម​មេក្រូ ​និង​ ធុងបាស​យ៉ាង​កងរំពង ​និង​ នាំគ្នា​រាំ​ហុយ​ដី​គ្រប់​ភូមិ​។​

បទ​ចម្រៀង​ត្រៀម ​ចូលឆ្នាំ​ខ្មែរ​របស់​នាយ​ពាក់​មី​ ឆ្នាំនេះ​មាន​សន្ទុះយ៉ាងណា ​? (មានវីដេអូ)

​ឆ្នាំ​ ២០១៥​ បទ​ចម្រៀង​របស់​ នាយ​ពាក់​មី​ ដែល​គេ​ចាប់អារម្មណ៍​មាន​បទ ​(​ឆ្កែ​ក្រុង​ឆ្កែ​ស្រែ​) (​ទុក​ហ្ស៊ី​ន​ឲ្យ​ពុក​មើល​)​ និង​បទ ​(​ជា​រឿង​តូចតាច​)​ ។​ ​ដោយឡែក​ឆ្នាំ ​២០១៦​ នេះ​បទ​ (​ចង់បាន​ប្រពន្ធ​ដល់​ហើយ​)​ មិនទាន់​ដឹង​ លទ្ធផល​នៅឡើយ​ទេ​ តែ​សូម​នាំគ្នា​តាមដាន​ទស្សនា​ឃ្លី​ប​វីដេអូ​ចម្រៀង​នេះ​ដូចតទៅ​៕ ដេវីត​

បទ​ចម្រៀង​ត្រៀម ​ចូលឆ្នាំ​ខ្មែរ​របស់​នាយ​ពាក់​មី​ ឆ្នាំនេះ​មាន​សន្ទុះយ៉ាងណា ​? (មានវីដេអូ)

ចង់បានប្រពន្ធដល់ហើយ – នាយ ពែកមី – ពិរោះហើយកំប្លែងទៀតកំលោះយូរពេកពេទ្យថាឡើងមុន វាស្ទះចរន្តក្នុងខ្លួនយើងហ្នឹង……..

Posted by Khmer Song on Thursday, March 3, 2016