គូ​នេះ​ចម្រូងចម្រាស Cam-Tiger ឈ្នះ​ អាស៊ីអឺរ៉ុប ៣-១​

​ការ​ប្រកួត​រវាង​ក្រុម​ក្រុម​​អាស៊ីអឺរ៉ុប​យូណាយធិត​ និង Cambodian Tiger មាន​បញ្ហា​ចម្រូង​សម្រាស​ជា​បន្ត​បន្ទាប់​ដោយ​មាន​​ពិន័យ​បាល់ប៉េណាល់​ទី​ដល់​៤​ដង និង​កាត​ក្រហម​បណ្តេញ​កីឡាករ​ចេញ​ពី​ទី​លាន​ដល់​ពីរ​នាក់នៃ​​ការ​ប្រកួត​សប្តាហ៍​ទី​៣​ លីគ​បាល់ទាត់​កំពូល​កម្ពុជា​​២០១៦។

 

អាស៊ី​អឺរ៉ុប​ទទួល​បាន​​បាល់​ពិន័យ​ប៉េណាល់​ទី​ម្តង​ដោយ​ ចាន់ ដារ៉ា ស៊ុត​បាន​សម្រេច​​នៅ​ដើម​តង់​ទី​១ និង​កីឡាករ​របស់​ខ្លួន អ៊ិម វិច្ឆ័យ ត្រូវ​បាន​បណ្តេញ​ពី​ទី​លាន​ដោយ​​ទទួល​បាន​កាត​ក្រហម។ ចំណែក​ Cambodian Tiger ​ទទួល​បាន​បាល់ពិន័យ​ប៉េណាល់​ទី​ដល់​​ទៅ​៣​ដង ប៉ុន្តែ​ធ្វើ​បាន​សម្រេច​២​ដង​គឺ​ Tomoki ស៊ុតបានសម្រេច​នៅ​នាទី​ទី​​៤៥+២ និង Masakazu ស៊ុត​បាន​​សម្រេច​នៅ​នាទីទី​៧៣ ខណៈ​ប៉េណាល់​​ទី​មួយ​ទៀត​ធ្វើ​មិន​បាន​សម្រេច។ Masakazu ស៊ុត​ចូល​បាន​១​គ្រាប់​ទៀត​ឲ្យ Cambodian Tiger ឈ្នះ​អាស៊ីអឺរ៉ុប​ដោយ​លទ្ធផល ៣-១។  កីឡាករ ចាន់ ដារ៉ា របស់​ Cambodian Tiger ទទួល​បាន​កាត​ក្រហមបណ្តេញ​ចេញ​ពី​ទី​លាន​ដែរ។ ការ​ប្រកួត​នេះ​គ្រូ​បង្វឹក​របស់​ក្រុម​ទាំង​ពីរ​ក៏​មាន​ការ​តវ៉ា​ខ្លះ​ដែរ។

គូ​នេះ​ចម្រូងចម្រាស Cam-Tiger ឈ្នះ​ អាស៊ីអឺរ៉ុប ៣-១​ក្រុម Cambodian Tiger

 

គូ​នេះ​ចម្រូងចម្រាស Cam-Tiger ឈ្នះ​ អាស៊ីអឺរ៉ុប ៣-១​ក្រុមអាស៊ី​អឺរ៉ុប

 

អត្ថបទ៖ ជាន ចាន់រ៉ា