អាជ្ញាធរ​ខណ្ឌ​ទួលគោក​ រុះរើ​សំណង់​ ខណៈ​ម្ចាស់ផ្ទះ​ត្រៀម​ចាក់​ ប្លង់សេ គ្របលើ​ផ្លូវ​សាធារណៈ​

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នេះ ចាត់វិធានការដោយបញ្ជា ឱ្យរុះរើជាបន្ទាន់ ខណ:ម្ចាស់ផ្ទះ ត្រៀមចាក់ប្លង់សេ គ្របមកលើ ផ្លូវសាធារណ: ដែលជាហេតុបង្ក ផលប៉ះពាល់ ប្រយោជន៍រួម ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក តាមបណ្តោយផ្លូវ១២ស្ទួន ស្ថិតក្នុងភូមិទី។

លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក  ដែលដឹកនាំបញ្ជាកម្លាំង បានឱ្យដឹងថា អាជា្ញធមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ សង់ផ្ទះឬតយ៉ាប មកផ្លូវជាធារណ:ឡើយ ពីព្រោះវាបង្ករផលប៉ះពាល់ ដល់សោភណ្ឌភាព ក្នុងមូលដ្ឋាន ពិសេសប៉ះពាល់ សណ្តាប់ធ្នាប់សាធារណ: ។

លោក ប៉ាង លីដា បានបញ្ជាក់ទៀតថា ការសង់សំណង់មកលើផ្លូវសាធារណ:នេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ពិសេសខ្លាចមាន ករណីអគ្គិភ័យកើតឡើង ពិបាកក្នុងការអន្តរាគមន៍ ។

ប្រជាពលរដ្ឋរស់នៅទីនោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល អោយដឹងថា សំណង់នេះគេលួច សាងសង់ទាំងយប់ទាំងថ្ងៃ បង្ករការរំខានទាំងសម្លេង និងប្រឈមគ្រោះថ្នាក់។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់រស់នៅតំបន់ផ្លូវដួងហែមនេះ តាំងពីដើមមកម្លេះមិនដែលមានបញ្ហាអ្វីទេ ទើបតែពេលនេះ ការសាងសង់សំណង់ ហាក់រំលោភបំពាន ពោលគឺផ្លូវលេខ១២ស្ទួន មានទទឹងទំហំ៤មែ៉ត្រស្មើគ្នា តែបច្ចុប្បន្ននេះមិនបានទេ ដោយប្រជាពលរដ្ឋខ្លះ សង់សំណង់រំលោភមកផ្លូវ៕