រឿងអាស្រូវ របស់ លោក កឹម សុខា ភាគទី ១៤ (មានវិដេអូ)

រឿងអាស្រូវ របស់ លោក កឹម សុខា ភាគទី ១៤ (មានវិដេអូ)

លោក កឹម សុខា យកនយោបាយធ្វើឈ្នាន់ទាក់យកលុយអ្នកនៅក្រៅប្រទេស ដើម្ប...

រឿងអាស្រូវ កឹម សុខា វគ្គទី១៤លោក កឹម សុខា យកនយោបាយធ្វើឈ្នាន់ទាក់យកលុយអ្នកនៅក្រៅប្រទេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន!លោកប្រធាន កឹម សុខា ដែលបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសបានដឹងឮសុះសាយនូវរឿងអាស្រូវទំនាក់ទំនងស្នេហាលួចលាក់ជាមួយប្រពន្ធចុង និងស្រីញីជាច្រើន ដែលជារឿងដ៏អាម៉ាស់ប៉ុណ្ណឹង មិនទាន់អស់សាច់រឿងទាំងនោះទេ ខ្ញុំនឹងទម្លាយឯកសា និងសំឡេងជាច្រើនទៀត។ ប៉ុន្តែពេលនេះ ខ្ញុំសូមបង្ហាញជូនជនរួមជាតិ នូវការប្រើឥទ្ធិពលពីប្រធានអង្គការសិទ្ធិមនុស្សដែលមានក្លិនស្អុយពុករលួយប្រាក់ជំនួយបរទេស រហូតមកចាប់យកជីវិតនយោបាយក្នុងគណបក្សប្រឆាំងមួយ គឺលោក កឹម សុខា មិនបានផ្លាស់ប្តូរឥរិយាបថ ឬបញ្ឈប់នូវសេចក្តីលោភលន់ កេងប្រវ័ញ្ចនោះទេ លោក ថែមទាំងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ពិសេសគឺអ្នករស់នៅក្រៅប្រទេស ដើម្បីយកលុយមកធ្វើមានបានផ្ទាល់ខ្លួន ទិញឡានជាបន្តបន្ទាប់ សម្ភារៈទំនើបៗ និងឲ្យស្រីស្នេហ៍ គឺគាត់មិនបានគិតគូជួយប្រជាពលរដ្ឋអ្វីទាល់តែសោះ។តាំងពីមុនរហូតមកដល់ក្លាយខ្លួនជាប្រធានគណបក្សសង្គ្រោះ លោក កឹម សុខា មានប្រវត្តិពុករលួយជាប់តាមខ្លួនរហូត ប៉ុន្តែ ជានិច្ចកាលអ្នកនយោបាយអាប់យសនោះ តែងតែបញ្ចេញវោហារសាស្រ្តបោកប្រាស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអ្នកគាំទ្រផ្កាប់មុខរបស់ខ្លួន ថា ស្រលាញ់ប្រជាពលរដ្ឋ ស្រលាញ់ប្រទេសជាតិ ប៉ុន្តែការពិត ខ្ញុំបានស្គាល់ច្បាស់ណាស់នូវមារយាទអាក្រក់របស់លោក កឹម សុខា គឺគាត់គិតតែពីចង់បាន លោភលន់ និងចាយលុយខ្ជះខ្ជាយតែទៅលើមនុស្សស្រីរបស់ខ្លួនជាច្រើននាក់ ដែលគាត់លួងលោមបោកបានដោយសារគាត់យកលុយទៅទិញទឹកចិត្តស្រីៗទាំងនោះ ជាមួយនឹងការសន្យាទិញផ្ទះ និងសម្ភារៈផ្សេងៗជាច្រើនទៀត។ថ្ងៃនេះខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា និយាយតាមទូរស័ព្ទជាមួយប្រពន្ធចុងលួចលាក់ ឈ្មោះ យ៉េស (ម៉ាក់អានីតា) ជនជាតិយួនអំពីការទទួលអ្នកនៅក្រៅប្រទេសមកលេងស្រុកខ្មែរដើម្បីប្រមូលលុយដូចតទៅ៖ថ្ងៃទី 19 ខែ 09 ឆ្នាំ 2011 លោក កឹម សុខា-ម៉ាក់អានីតា (ឆ្លើយឆ្លងតាមទូរស័ព្ទ)កឹម សុខា៖ ម៉េចហើយអាម៉ាប់?ស្រីកំណាន់៖ មានអីកឹម សុខា៖ អត់មានទៅមើលយាយទែ?ស្រីកំណាន់៖ ទៅមើលយាយអី បើមិនឃើញគេតេមកផងខ្ញុំទើបតែមកពីពេទ្យម៉ិញដែរហ្នឹងទេទទឹកអស់រលីង។កឹម សុខា៖ ទទឹកអាក្នុងទេ?ស្រីកំណាន់៖ អត់ទទឹកទេ កើតរោគហើយឆ្លងពីអ្នកថាហ្នឹង គឺរោគចង់មានកឹម សុខា៖ បងវល់ៗ ទទួលអ្នកមកពីអាមេរិកច្រើនមកថ្ងៃនេះ មកថ្ងៃស្អែក មកពីម្សិលមិញទៀត។ស្រីកំណាន់៖ គេឲ្យលុយទេ?កឹម សុខា៖ អត់ទាន់ទេ អត់ទាន់មានអ្នកណាឲ្យមួយកាក់មួយសេនទេ ឥឡូវបងទិញឡាន ហ្វ័ររាន់ន័រមួយទៀតហើយតម្លៃ 5500ដុល្លារ តែខ្ចីលុយពី ម៉ៅ មុន្នីវ៉ាន់ ទិញសិនឥលូវយាយ (ប្រពន្ធ) ប្រច័ណ្ឌខ្លួនជាមួយអ្នកគ្រូសុធី ដែលមកពីអាមេរិកទៀត តេលេហ្វូនប្រាប់កូនទៀត ហើយទៅចុះសុខសប្បាយ បើកឡានឲ្យស្រួលបួលចុះសាឡាង ឡើងសាឡាងអីបើកឡានឲ្យស្រួលបួល (សំដៅស្រីកំណាន់ទៅខេត្តស្វាយរៀង)។ស្រីកំណាន់៖ មុខដូចទៀតហើយ គេថត(អេកូ) ដាក់ប៉ុណ្ណាណី ហើយក្រោយស្អាតណាស់មិនដូចនីតតាទេ មាត់ស្អាត ច្រមុះស្រួច មើលសព្វអស់ហើយ។កឹម សុខា៖ បងរវល់នៅរវល់ ស្អែកចេញទៅកំពង់សោម យាយចេញទៅដែរ ទៅ២យប់ ហើយថ្ងៃទី២៣ ចេញទៅព្រៃវែង ហើយថ្ងៃទី២៤ ទៅស្វាយរៀង ដេកនៅស្វាយរៀង។ ស្រីកំណាន់៖ ឃ្លានស៊ុបណាស់ ពេលទៅហ្នឹងទិញស៊ុបពីនេះផ្ញើស៊ុបមួយឆ្នាំងផង។កឹម សុខា៖ ចាំមើលៗព្រោះទៅមានគ្នា ២-៣នាក់ ស្រុកគេនៅកៀនស្វាយ។ស្រីកំណាន់៖ អញ្ចឹងអូនទៅមិនកើតទេ។កឹម សុខា៖ អត់កើតទេ ទាល់តែខ្លួនឆ្លៀតទៅលេងពេលយប់ (សុំដៅឆ្លៀតទៅលេងផ្ទះស្ត្រីនោះនៅកៀនស្វាយ)។សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុងជាយួន ឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖

Posted by រឿងពិត CNRP on Saturday, March 5, 2016