Linda Chung សម្តី​ថ្លោស ហ៊ាន​សន្យា​ជាមួយ​ស្វាមី ថា​នឹង​…​

6 Videos

​​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​មាន​ផ្ទៃពោះ ៥ ខែ នាង Linda Chung បាន​យល់ព្រម​ទទួល​កិច្ច​សម្ភាស​មួយ​កាលពីពេល​ថ្មីៗ​នេះ ។ ​ ​នៅក្នុង​កិច្ច​សម្ភាស នាង​បាន​ប្រាប់​ឲ្យ​ដឹងថា នាង​ស្គាល់​ប្តី​នាង​តាមរយៈ​បងស្រី​នាង​ម្នាក់ ហើយ​មុននឹង​ឈោង​ដល់​ការយល់ព្រម​រៀប​អាពាហ៍ពិពាហ៍ នាង​បាន​ទាក់ទង​ប្តី​នាង​រយៈពេល ១០ ខែ​មកហើយ ។ នាង​ថែមទាំង​ប្រាប់ទៀតថា នាង​បម្រុង​នឹង​រៀបការ​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥ មកម្ល៉េះ ប៉ុន្តែ​ដោយសារ​មមាញឹក​នឹង​ការងារ​ច្រើន ទើប​មង្គលការ​ត្រូវបាន​ពន្យា​ពេល ។

Linda Chung សម្តី​ថ្លោស ហ៊ាន​សន្យា​ជាមួយ​ស្វាមី ថា​នឹង​…​

M88

​ ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ពី​ការ​មាន​ផ្ទៃពោះ នាង​បាន​បង្ហើប​ប្រាប់ថា នៅក្នុង​ទំនៀមទម្លាប់​ចិន ពេលនេះ​មិនមែនជា​ពេល​ល្អ​បំផុត​ដែល​និយាយ​ពី​ការ​មានកូន​នោះទេ តែ​នាង​នឹង​ប្រកាសប្រាប់​ពី​រឿងនេះ នៅពេល​វេលា​សមស្រប​ណាមួយ ។ នាង​ថែមទាំង​ប្រាប់ទៀតថា ស្វាមី​នាង​ចង់​បានកូន ៤ ហើយ​រឿងនេះ ពិតជា​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​ខ្លាំងណាស់ តែ​នាង​ក៏​មិន​តវ៉ា​ដែរ ហើយក៏​នឹង​សហការ​ជាមួយ​ប្តី​នាង​ក្នុង​រឿងនេះ​ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

Linda Chung សម្តី​ថ្លោស ហ៊ាន​សន្យា​ជាមួយ​ស្វាមី ថា​នឹង​…​Linda Chung សម្តី​ថ្លោស ហ៊ាន​សន្យា​ជាមួយ​ស្វាមី ថា​នឹង​…​Linda Chung សម្តី​ថ្លោស ហ៊ាន​សន្យា​ជាមួយ​ស្វាមី ថា​នឹង​…​