គណបក្ស ប្រជាជនកម្ពុជា គ្មានបំណង បំបែកបំបាក់ បក្សសង្គ្រោះជាតិ

ភ្នំពេញ៖ ខណៈដែលអនុប្រធាន របស់ខ្លួន កំពុងតែផ្ទុះរឿងអាស្រូវស្នេហា យ៉ាងរាលដាល ពីមួយភាគ ទៅមួយភាគ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី បានអះអាងថា សម រង្ស៊ី និង កឹម សុខា ជាដៃគូរស្លាប់រស់ ដើម្បីសង្គ្រោះជាតិ ប៉ុន្តែមេបក្សប្រឆាំងរូបនេះ មិនបានបង្ហាញថា ចេញមុខការពារឯកឧត្តម កឹម សុខានោះទេ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) ប្រធានគណបក្សប្រឆាំង បានលើកឡើងថា “គ្មាននរណាអាចបំបែក ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ បានទេ។ សម រង្ស៊ី និង កឹម សុខា ជាដៃគូស្លាប់រស់ ដើម្បីសង្គ្រោះជាតិ”។ ការលើកឡើងនេះ មិនចំឈ្មោះថា គណបក្សនយោបាយណាមួយឡើយ តែគេដឹងថា ចង់សំដៅទៅលើបក្សកាន់អំណាច។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មានប្រសាសន៍ថា បែកឬមិនបែកមិនអាស្រ័យ លើបក្សកាន់អំណាចទេ គឺអាស្រ័យលើគាត់ និងអ្នកនៅក្នុងបក្សសង្គ្រោះជាតិ។ គ្មានអ្នកនាបំបែកពួកគាត់ទេ។ លោកបញ្ជាក់ថា “ជិវិតខុសគ្នា មនុស្សដោយឡែក មួយនៅក្នុងប្រទេស មួយនៅក្រៅប្រទេស អត់មានអ្នកណាបំបែកបំបាក់គាត់ទេ ពិព្រោះគាត់ថា ហើយថាសម្លុតមិនខ្លាច ទិញមិនលក់ បំបែកមិនបាន ចឹងទៅព្រួយបារម្ភអីរឿងបែកបាក់នោះ បែក ឬមិនបែក ជារឿងផ្ទាល់ខ្លួនរបស់គាត់ មិនមានអ្នកណាបំបែកគាត់ទេ”៕