នគរបាលខណ្ឌ ឬស្សីកែវ ឃាត់ខ្លួនស្រីប្រុស២ នាក់ពាក់ព័ន្ធ និងគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ និងកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក នៅម៉ោងប្រមាណ៣ និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នេះ បានធ្វើការបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាប បុរសនារី ពីរនាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។

លោក អ៊ីវ ឈុនផេង អធិការរង នឹងលោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌបានប្រាប់ថា ក្នុងការចុះបង្ក្រាបនេះដែរ គឺដោយសារតែមានបទបញ្ជាពី លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ អោយធ្វើការចុះបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ដូចជាអំពើ ឆក់ ប្លន់ លួច ល្បែងសីុសង នឹងករណីជួញដូរ គ្រឿងញៀន ។

សមត្ថកិច្ចបានធ្វើការដកហូតនៅថ្នាំញៀនចំនួន ២៨កញ្ចប់តូច ក្នុងនោះ សមត្ថកិច្ចបានធ្វើការជែកជេរបន្ទប់លេខ១០ បានរកឃើញថ្នាំញៀនចំនួន ១កញ្ចូប់តូច កាលពី វេលាម៉ោង ៣និង៣០នាទីរសៀល នឹងបន្ទប់លេខ៩ បានជែកជេររកឃើញថ្នាំញៀនចំនួន ២៧កញ្ចប់តូច ក្រាមពណ៌សថ្លា ដែកកេះចំនួន ០៣ បំពង់កែវសំរាប់ជក់ មួយចំនួន នឹងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ដួង ផល្លា ហៅ អាញាញ៉ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករយឿត្រី រឺឯម្នាក់ទៀតឈ្មោះ យឺន ឌីណា ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នជន សង្ស័យទាំង ០២នាក់ស្នាក់នៅកន្លែងកើតហេតុ ។

ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

នគរបាលខណ្ឌ ឬស្សីកែវ ឃាត់ខ្លួនស្រីប្រុស២ នាក់ពាក់ព័ន្ធ និងគ្រឿងញៀន

នគរបាលខណ្ឌ ឬស្សីកែវ ឃាត់ខ្លួនស្រីប្រុស២ នាក់ពាក់ព័ន្ធ និងគ្រឿងញៀន

នគរបាលខណ្ឌ ឬស្សីកែវ ឃាត់ខ្លួនស្រីប្រុស២ នាក់ពាក់ព័ន្ធ និងគ្រឿងញៀន

នគរបាលខណ្ឌ ឬស្សីកែវ ឃាត់ខ្លួនស្រីប្រុស២ នាក់ពាក់ព័ន្ធ និងគ្រឿងញៀន