អគ្គស្នងការដ្ឋាន នគរបាលជាតិ គ្រោងជ្រើសរើស នគរបាលអង្គរក្ស ជានារីជិត ៣០%បន្ថែម

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ គម្រោងជ្រើសរើសនគរបាល អង្គរក្សជានារី ប្រមាណពី២០ទៅ ៣០ភាគរយ បន្ថែមទៀត ដើម្បីបំពេញការខ្វះខាត និងការចូលរួមការពារ ព្រះរាជសុខសុវត្ថិភាព ថ្វាយជូនព្រះមហាក្សត្រ និងការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងជំទាវរបស់ប្រតិភូភ្ញៀវអន្តរជាតិជាន់ខ្ពស់។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ ដកស្រងសម្តី ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ឱកាសប្រារព្វទិវាអន្តរជាតិ នារី៨មិនា ខួបលើកទី១០៥ ព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ នាយកដ្ឋានអង្គរក្ស បានមានប្រសាសន៍ថា នគរបាលជានារី ដែលប្រកាសជ្រើសរើសនោះ គឺមានកំពស់ចាប់ពី ១ម៉ែត្រ៦៥ឡើងទៅ មានកំលាំងពលំម៉ាំមួន ហើយថាសម្រាប់នារីដែលនារីដែលកំពស់ កាយសម្បទាគ្រប់គ្រាន់ការជ្រើសរើសនោះ អាចនឹងមិនមានប្រលងធ្វើតេស្ត សមត្ថភាព ដោយត្រូវយកគេដាក់បញ្ចូល ក្របខ័ណ្ឌនិងទៅធ្វើហ្វឹកហាត់តែម្តង។

លោកឧត្តមសេនីយ៍ឯក បានបន្តថា នគរបាលអង្គរក្សបន្ទាប់ពីជ្រើសរើស បានកំលាំងនារីថ្មីរួចហើយ នឹងគ្រោងបង្កើតអង្គភាពពិសេសមួយ ដែលមានសុទ្ធសឹងជានារី ដាច់ដោយឡែកមួយ។ នគរបាលអង្គរក្សបច្ចុប្បន្ន មានកងកំលាំងនគរបាលជារីមិនដល់ ៥ភាគរយ នៃចំនួនបុរសនោះទេ ហើយភាគច្រើនកម្លាំងនោះ បំរើការងារតែនៅ ក្នុងការិយាល័យ និងមានកងកំលាំងភាគ តិចចេញទៅប្រតិបត្តិការការពារប្រតិភូថ្នាក់ដឹកនាំជានារី ។

ឧត្តមសេនីយឯក ទូច ណារ៉ុថ បញ្ជាក់ថា ការកង្វះកងកំលាំងនគរបាលនារី បានជួបបញ្ហា ប្រឈមខ្លាំងបំផុត នៅពេលចុះប្រតិបត្តិការឆែកឆេរភ្ញៀវប្រតិភូជាអន្តរជាតិ ជានារី ដែលបញ្ហានេះបុរសមិនអាច ធ្វើបាននោះទេ ៕

អគ្គស្នងការដ្ឋាន នគរបាលជាតិ គ្រោងជ្រើសរើស នគរបាលអង្គរក្ស ជានារីជិត ៣០%បន្ថែម

អគ្គស្នងការដ្ឋាន នគរបាលជាតិ គ្រោងជ្រើសរើស នគរបាលអង្គរក្ស ជានារីជិត ៣០%បន្ថែម

អគ្គស្នងការដ្ឋាន នគរបាលជាតិ គ្រោងជ្រើសរើស នគរបាលអង្គរក្ស ជានារីជិត ៣០%បន្ថែម