ខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ "វិនិយោគលើសមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព"

កំពង់ឆ្នាំង៖ អបអរសាទរ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ "វិនិយោគលើសមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព" ត្រូវបាន ប្រាព្ធធ្វើឡើងនៅក្នុងបរិវេណ សាលាខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៦ នេះ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួម ពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង  អភិបាល អភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ និងជនពិការ សរុបប្រមាណ៥០០នាក់ ។

ថ្លែងសន្ទរកថា របស់លោកស្រី ឃុំ ចាន់សុខ ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ទិវានារីអន្តរជាតិ ៨មិនា គឺជាការរំលឹកអំពី ការទទួលស្គាល់ ពីសិទ្ធិរបស់នារី និងការបន្តការពារសិទ្ធិនេះ ប្រឆាំងនឹងការ រំលោភបំពាននានា ក៏ជាដូចជាការ ទាមទារឲ្យមាន សិទ្ធិស្មើរគ្នាជាមួយនឹងបុរស នៅក្នុងសង្គមផងដែរ"។

លោកស្រីបានបន្តថ្លែងថា ទិវានារីអន្តរជាតិ៨មិនា ប្រារព្ធធ្វើឡើងជាសាធារណៈ នៅលើប្រទេសជាច្រើនទូទាំង ពិភពលោក ក្នុងអំឡុង៨ មិនា ឆ្នាំ១៩១១  ដោយមានការ ចូលរួមពីស្ត្រី និងបុរសជាង ១លាននាក់។ នៅខែតុលា ឆ្នាំ១៩៧៥ អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៥ ជាទស្សវត្សសម្រាប់នារី ។

ទោះបីជាការទទួលស្គាល់ សិទ្ធិនារីលើសាកលលោក មានភាពល្អប្រសើរ ក៏ពិតមែន ក៏ថ្ងៃទី៨ មីនា នេះ នៅតែសំខាន់ និងត្រូវបានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដើម្បីបន្តការ ការពារសិទ្ធិស្ត្រី និងលើកជាប្រធានបទថ្មីៗ សម្រាប់ឲ្យស្ថាប័ន និងអ្នកពាក់ព័ន្ធអនុវត្ត ផែនការសកម្មភាព របស់ខ្លួន។ លទ្ធផលនៃការ តស៊ូកន្លងទៅនេះ បានស្ដែងឲ្យឃើញនូវភាព វិជ្ជមានតាមរយៈ សន្ធិសញ្ញាអន្តរជាតិ ស្ដីពី ការលុបបំបាត់រាល់ទម្រង់ រើសអើង ប្រឆាំងស្ត្រីភេទ ឆ្នាំ១៩៧៩ ដែលមានប្រទេសចំនួន ១៨៦ បានទទួលស្គាល់ និងបានចុះហត្ថលេខា ហើយព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាប្រទេស ហត្ថលេខី នៅឆ្នាំ១៩៩៤ ផងដែរ"។

ដោយឡែកសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៨០ ក្រោមការដឹកនាំដោយឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំប្រារព្វ ទិវាបនេះឡើង ដើម្បីបញ្ជាក់ពីការទទួលស្គាល់សិទ្ធិ និងតម្លៃស្រ្តីចូលរួមក្នុងសង្គមកម្ពុជា ។ប្រធានបទ នៃទិវានារីអន្តរជាតិ ឆ្នាំនេះគឺ "វិនិយោគលើសមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" សមភាពយេឌ័រគឺជា គោលការណ៍គ្រឹះ ដ៏សំខាន់មួយ មាននៅក្នុងរាល់ បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសិទ្ធិ មនុស្សជាមូលដ្ឋាន។ គោលបំណងនៃ សមភាពយេឌ័រ គឺធ្វើយ៉ាងណាឲ្យស្ត្រី មានសិទ្ធិស្មើរគ្នានឹងបុរស ដូចជា សិទ្ធិទទួលបានការងារធ្វើ សិទ្ធិក្នុងការសម្រេចចិត្តនានា និងធានាថាស្ត្រីមាន សិទ្ធិរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ លុបបំបាត់រាល់អំពើ ហិង្សាក្នុងគ្រួសារ ការរើសអើង និងផ្នត់គំនិតចាស់គំរិល ដែលមានមកលើស្ត្រី "។ ដើម្បីសម្រេចបាន នូវគោលដៅនេះ កិច្ចអភិវឌ្ឍនានា ត្រូវបានផ្ដល់ នៅលទ្ធផល ដូចជា ការលុបបំបាត់ភាព ក្រីក្រ ពង្រីកពង្រឹងកំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន សន្តិភាព និងយុត្តិធម៌សង្គម សម្រាប់ទាំងអស់គ្នា។

បន្ទាប់ពីលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានឡើងថ្លែងព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រួចមកសម្តេចចៅហ្វាវាំង គង់សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខរបស់ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ  និងសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ចំពោះ ប្រជាពលរដ្ឋរបស់ព្រះអង្គ ។ សម្តេច គង់ សំអុល បានកោតសរសើរចំពោះស្ត្រី ជាពិសេសស្ត្រីក្រសួងកិច្ចការនារី និងស្ត្រីជាថ្នាក់ដឹកនាំ មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង និងស្ត្រីមន្ត្រីរាជការ ក្នុងស្ថាប័នក្រសួងទាំងអស់ ក្នុងការចូលរួមក្នុងកិច្ចអភិជាតិជាតិ ក៍ដូចជាសង្គម៕