សុក សំណាង ចូលរួមក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ជាលើកដំបូង

ភ្នំពេញ៖ យោងតាមគេហទំព័ររបស់ “Preah Khan Reach Svay Rieng FC” ក្លិបកីឡាបាល់ទាត់ ព្រះខ័នរាជ ខេត្តស្វាយរៀងបានចុះផ្សាយថា កីឡាករ របស់ខ្លួន គឺកីឡាករ សុក សំណាង  បានទទួលការកោះហៅឲ្យចូលរួម ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាជាលើកដំបូង ដើម្បីត្រៀមការប្រកួត អន្តរជាតិនានា នៅក្នុងខែមីនានេះ ។

សម្រាប់ក្លិបព្រះខ័នរាជ ស្វាយរៀងមានកីឡាករ ៧ រូបដែលមានឈ្មោះ ក្នុងក្រុមជម្រើសជាតិកម្ពុជា ក្នុងកីឡាករ ២៧នាក់ នឹងត្រូវប្រមូលផ្តុំចាប់ផ្តើម ហ្វឹកហាត់នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ នៅលើទីលានពហុកីឡដ្ធានជាតិ រួមមាន៖ កីឡាករ សឿយ  វិសាល , ប្រាក់ មុន្នីឧត្តម, ណុប តុលា, ហូយ ផល្លីន , សំអឿន ពិដោរ , នេន សុធារ័ត្ន និង សុក សំណាង។

កីឡាករជម្រើសជាតិ ២៣នាក់នឹងធ្វើដំណើរចេញទៅ ប្រទេសវៀតណាម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដើម្បីប្រកួតមិត្តភាពជាមួយក្រុម Ho Chi Minh City FC ហើយបន្ទាប់ពីត្រឡប់មកពី ប្រទេសវៀតណាមវិញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្រុមជម្រើសជាតិកម្ពុជា ដែលបោះជំរុំហ្វឹកហាត់ នៅសាលាបាល់ទាត់ជាតិបាទីនោះ នឹងមានជំនួបមិត្តភាពសាកជើង ជាមួយក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំ មុនចេញដំណើរទៅកាន់ទីក្រុង Muscat ប្រទេសអូម៉ង់ នៅថ្ងៃទី ២២ ខែមីនា សម្រាប់ការប្រកួតបញ្ចប់ក្នុងពូល ជាមួយនឹងក្រុមស៊ីរី នៃយុទ្ធនាការជម្រុះ 2018 Russia World Cup នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦៕