ក្រុម​អ្នកនយោបាយ​ម៉ាឡេស៊ី ប្រកាស​ឲ្យ​មាន​ចលនា​ជាតិ​ទម្លាក់​លោក​ណា​ជីប​ពី​តំណែង​លើ​រឿង​ពុករលួយ​

អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​បញ្ហា​ចម្រូងចម្រាស​នៃ​រឿងអាស្រូវ​ពុករលួយ​រាប់លាន​ដុល្លារ​របស់ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ មិនទាន់​ត្រូវបាន​បំភ្លឺ​ដូច​ទៅនឹង​ការចង់បាន​របស់​ប្រជាជន​។ អវត្តមាន​នៃ​ការបកស្រាយ​រឿងអាស្រូវ​នេះ បានធ្វើ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​បាន​ជំរុញ​ឲ្យ​អ្នកនយោបាយ​ម៉ាឡេស៊ី​ជាច្រើន​ដែល​ដឹកនាំ​ដោយ​លោក មហា​ធៀ ចងសម្ព័ន្ធ​គ្នា​ដើម្បី​ទម្លាក់​លោក ណា​ជីប ចេញពី​តំណែង​។​

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រុម​សម្ព័ន្ធ​អ្នកនយោបាយ​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដើម្បី​ទ​ទួ​ច​ឲ្យ​មានការ​រួបរួម​ជាតិ និង​ចលនា ជាតិ​មួយ​ដើម្បី​ទម្លាក់​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប​ចេញពី​តំណែង​ដោយ​មិន​ប្រើប្រាស់​ហិង្សា​នោះទេ​។​

សេចក្តី​ថ្លែង​កាណ៍​ដែល​ចុះហត្ថលេខា​ដោយ​អ្នកនយោបាយ​៥៨​រូប បាន​សន្យាថា​នឹង​ប្រើប្រាស់​ម​ធ្យោ បាយ​ផ្នែក​ច្បាប់ និង​អហិង្សា​ដើម្បី​ទម្លាក់​លោក​ណា​ជីប​ចេញពី​តំណែង​។ នេះ​បើ​យោងតាម​ភ្នាក់ងារ ព័ត៌មាន AFP ដែល​បាន​បន្ថែម​ដែលថា ចលនា​ជាតិ​នេះ មិន​ត្រឹមតែ​ដើម្បី​ទម្លាក់​លោក​ណា​ជីប​ពី​តំ​ណែ ង​ប៉ុណ្ណោះ​នោះទេ តែ​ក៏​រួមបញ្ចូល​ទាំង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ផងដែរ​។ 

សេចក្តី​សេចក្តីថ្លែងការណ៍ ក៏បាន​បញ្ញត្តិ​ដូច្នេះ​ដែរ​ថា « យើង​សូម​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី គ្រប់​ជាតិ​សាសន៍ សាសនា និន្នាការ​នយោបាយ ក្មេង និង​ចាស់ ចូលរួម​សង្គ្រោះ​ម៉ាឡេស៊ី​ពី​រដ្ឋាភិបាល​ដែល​កំពុងតែ ដឹកនាំ​ដោយ​លោក ណា​ជីប​ទាំងអស់គ្នា​។​»

ដោយសារតែ​ហត្ថលេខី​មួយចំនួន មិន​ចង់​ចេញ​ទាមទារ​ដោយ​សាធារណៈ លោក មហា​ធៀ ដែលជា មេដឹកនាំ​នៃ​សម្ព័ន្ធ​អ្នកនយោបាយ​នោះ បាន​អះអាងថា ការទាមទារ​ទម្លាក់​លោក​ណា​ជីប អាចធ្វើ​ឡើង នៅតាម​ផ្ទះ​របស់​ប្រជាជន​រៀងៗ​ខ្លួន​ក៏បាន ដ្បិត​ការទាមទារ​តាម​ដងផ្លូវ បំពាន​ទៅនឹង​ច្បាប់​រដ្ឋ​។

អ្វី​គួរកត់សម្គាល់​នោះ ការបង្កើត​សម្ព័ន្ធ​នយោបាយ​ដើម្បី​ទម្លាក់​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ ធ្វើឡើង​ស្រប​ជាមួយនឹង​ការ​ចាប់ដៃគ្នា​រវាង​មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​លោក អាន់​វ៉ារ អ៊ីប្រាហ៊ីម និង​អតីត​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​លោក មហា​ធៀ មហាម៉ាត់ ដែល​ធា្ល​ប់​ជា​គូសត្រូវ​នយោបាយ​នឹង​គ្នា​នោះ​។

សូម​រម្លឹក​ផងដែរ​ថា​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​កន្លងទៅ សារពត៌មាន Wall Street Journal និង Sarawak បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ ស្តី​ចរន្ត​នៃ​ការផ្ទេរ​ទឹកប្រាក់​ពី​ធនាគារ និង ក្រុមហ៊ុន​ឯកជន 1MDB ទៅកាន់​គណនី​ឯកជន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ ប្រមាណ​៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

បញ្ហា​នេះ បាននិងកំពុង​ធ្វើ​ឲ្យ​នយោបាយ​របស់​ម៉ាឡេស៊ី ត្រូវ​ប្រឈម​នឹង​ភាពច្របូកច្របល់​។ នោះ ក៏​ព្រោះ តែ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប មិនបាន​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់លោក​ទៅកាន់​សាធារណៈជន​នោះទេ​។ ផ្ទុយទៅវិញ លោក​ណា​ជីប បែរជា​បណ្តេញ​សមាជិក​រដ្ឋាភិបាល​រប​ស់លោក និង ផ្លាស់ប្តូរ​មន្ត្រី​តុលាការ ដែល​ហ៊ាន​ចេញមុខ​រិះគន់ និង កោះហៅ​លោក​ដើម្បី​បកស្រាយ​ពី​ភាព​ស្អាតស្អំ​ទៅវិញ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​