ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​

6 Videos

​ថ្មីៗ​នេះ​មានការ​បង្ហោះ​រូបថត​ជាច្រើន​សន្លឹង​តាម​បណ្តាញ​សង្គម Instagram ដែល​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល និង មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក៏​ព្រោះតែ​នៅក្នុង​រូបថត​នោះគេ​ឃើញ​មាន​សុទ្ធសឹងតែ​ជា​តារា​លំដាប់​ពិភពលោក ទាំង​តារា​ហូលីវូដ និង តារា​ប៉ែក​ខាង​អាស៊ី​មួយចំនួន ហើយ​ក្នុង​នោះគេ​កត់សម្គាល់ឃើញ​មាន​តារា​ស្រី​វ័យក្មេង​ម្នាក់​របស់​ប្រទេស​កម្ពុជា ក៏ បាន​លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​ទាំង​នោះដែរ នោះ​គឺ​កញ្ញា ព្រីម លីហ្សា ដែល​ប្រិយមិត្ត​ស្គាល់​យ៉ាងច្បាស់​ថា​ជា​តារា​ដែល​និយម​ប្រើ​របស់​មាន​ម៉ាក​ល្បីៗ ។​

ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​

M88

​គណនី​ដែល​បាន​បង្ហោះ​រូបថត​ទាំងនោះ​មានឈ្មោះ​ថា Star-fashion style ហើយ​គណនី​មួយ​នេះ​បាន​រំលេច​ឃ្លាប្រយោគ​ជា​ភាសា​អង់គ្លេស​នៅ​ពីក្រោម​រូបថត​នោះ​ថា The best star fashion world 2016 Actress Model Single ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​«​កំពូល​តារា​ឯក​បង្ហាញ​ម៉ូដ ឆ្នាំ ២០១៦» ។​

ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​

​គួរឱ្យកត់សម្គាល់​ដែរ​ថា បើទោះបីជា ព្រីម លីហ្សា កន្លងមក​មិនសូវ​ឃើញ​លេច​វត្តមាន​លើ​ទីផ្សារ​សិល្បៈ​ក្នុងស្រុក​គួរឱ្យ​ចាប់អារម្មណ៍​ក៏ដោយ ក៏​រូបនាង​ផ្ទាល់​តែងតែ​អះអាង​ជារឿយៗ​ថា នាង​មាន​ទីផ្សារការងារ​សិល្បៈ​នៅឯ​ក្រៅប្រទេស​យ៉ាង​កាប់​កប ដែលជា​ហេតុ​ធ្វើឱ្យ​នាង​មាន​សមត្ថភាព​ប្រើប្រាស់​សម្ភារ​ទំនើបៗ​មានតម្លៃ​ខ្ពស់កប់ពពក រហូតដល់​មាន​ខាង​បរទេស​ចាត់​នាង​ចូល​ជាតា​រា​ដែលមាន​រស់​និយម​ខ្ពស់ ទៅលើ​ការប្រើប្រាស់​សម្ភារ និង លេង​ម៉ូដ​សម្លៀកបំពាក់​ល្បីៗ​លំដាប់ថ្នាក់​ពិភពលោក​បែបនេះ ។​

ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​

​យ៉ាងណា​យើង​មិនអាច​បញ្ជាក់បាន​ថា ការ​លេចមុខ​របស់ ព្រីម លីហ្សា នៅក្នុង​ចំណោម​តារា​បរទេស​ល្បីៗ​នេះ មិនដឹងថា​ជាការ​ជ្រើសរើស​នាង​សម្រាប់​យកទៅ​ប្រកួត​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា ឬមួយ​គ្រាន់តែ​ជាការ​ចាត់​ចូល​នាង​ក្នុងចំណោម​តារា​លំដាប់​ពិភពលោក ដែល​និយម​ប្រើប្រាស់​របស់​ថ្លៃ​មាន​ម៉ាក​នោះទេ ៕ សាកល​

ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​​​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​ស្ងាត់ៗ ព្រីម លីហ្សា លេចមុខ​ក្នុងចំណោម​តារា​ល្បីៗ​លើ​ពិភពលោក​