ប៊ុត សីហា ទម្លាយ​រឿង​សោកស្ដាយ​បំផុត​ក្នុង​ឆាកជីវិត​

6 Videos

ម្ចាស់​ពាន The Voice Cambodia រ​ដូ​ល​កាល​ទី ១ លោក ប៊ុត សីហា បានបង្ហាញ​ពី​អារម្មណ៍​មនោសញ្ចេតនា​​បង្កប់​ពាក្យពេចន៍​ស៊ីជម្រៅ​ក្នុងនាម​ជា​កូន​ក​ត្ត​ញ្ញូ​ម្នាក់​ដែល​គោរព​ស្រឡាញ់​អ្នក​ម្ដាយ តែ​រឿង​ដែល​ធ្វើឱ្យ​លោក​ក្ដុកក្ដួល​សោកស្ដាយ​នោះ​គឺ ការ​គ្មាន​វត្តមាន​ឪពុក​នៅ​គ្រា​ដែល​លោក​ទទួលបាន​ភាពជោគជ័យ​លើ​វិស័យ​សិល្បៈ ។​

ប៊ុត សីហា ទម្លាយ​រឿង​សោកស្ដាយ​បំផុត​ក្នុង​ឆាកជីវិត​

M88

ថ្មីៗ​នេះ ប៊ុត សីហា បាន​សរសេរ​សារ​ខ្លី​តែ​បង្កប់ន័យ​ជ្រៅ​បង្ហាញ​ពី​ទុក្ខ​សោកសៅ​ក្នុងនាម​ជា​កូនកំព្រា​ឪពុក រស់​ជ្រក​ក្រោម​ទ្រនំ​អ្នក​ម្ដាយ​ដែល​ដើរតួ​ជា​ម្ដាយ​ផង​ជា​ឪពុក​ផង​រៀបរាប់​ឱ្យ​មហាជន​ដឹងថា «​កូន​ស្រឡាញ់​អ្នក​ម្តាយ​ខ្លាំងណាស់​! ហើយ​អគុណ​គ្រប់យ៉ាង​ដែល​បានផ្តល់​ឱ្យ​កូន និង សម្រាប់​កូន និង ក្រុមគ្រួសារ​! តែ​គួ​ឱ្យ​សោកស្តាយ​ខ្លាំងណាស់​ដែល​លោកឪពុក គាត់​មិនបាន​នៅ​ជាមួយនឹង​ពួកយើង ខ្ញុំ​នឹក​ពុក​ណាស់ » ។​

ប៊ុត សីហា ទម្លាយ​រឿង​សោកស្ដាយ​បំផុត​ក្នុង​ឆាកជីវិត​

​គួរ​បញ្ជាក់ថា ការបង្ហាញ​ពី​អារម្មណ៍​សោកសៅ​ថ្លែងអំណរគុណ​ដល់​អ្នក​ម្ដាយ​តែ​គ្មាន​វត្តមាន​ឪពុក​នេះ ក៏​ព្រោះតែ​លោកឪពុក​របស់ ប៊ុត សីហា បានទទួល​អនិច្ចកម្ម​ទៅហើយ​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ គឺ​នៅ​កំឡុង​ពេលដែល​លោក​កំពុង​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ​តែម្ដង ដែលជា​ហេតុ​ធ្វើឱ្យ​ឪពុក​របស់លោក​មិនមាន​ឱកាស​ឃើញ​កូនប្រុស​សំណព្វចិត្ត​របស់ខ្លួន​ឡើងលើ​វេទិកា​ទទួល​ពានរង្វាន់​នោះ ឡើយ ៕ ភូមិន្ទ​

ប៊ុត សីហា ទម្លាយ​រឿង​សោកស្ដាយ​បំផុត​ក្នុង​ឆាកជីវិត​ ប៊ុត សីហា ទម្លាយ​រឿង​សោកស្ដាយ​បំផុត​ក្នុង​ឆាកជីវិត​   ប៊ុត សីហា ទម្លាយ​រឿង​សោកស្ដាយ​បំផុត​ក្នុង​ឆាកជីវិត​