ឈឺ​កដៃ​អាច​បណ្តាលមកពី​មូលហេតុ​អ្វី​ខ្លះ​?

ឈឺ​កដៃ​អាច​បណ្តាលមកពី​មូលហេតុ​អ្វី​ខ្លះ​?

​ការឈឺ​កដៃ គឺ​ពិត​ជា​ការ​តំអូញ​តំអែរ​មួយ ដែល​តែង​កើតមាន​ជា​ទូទៅ ហើយ​វា​មាន​មូលហេតុ​ជាច្រើន ដែល​ធ្វើ អោយ​អ្នក​ជួបប្រទះ​នឹង​បញ្ហា​នេះ ។ វា​ពិត​ជា​ការចាំបាច់​ណាស់ ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​អោយបាន​ច្បាស់លាស់​ពី មូលហេតុ​នៃ រោគសញ្ញា​ទាំងអស់​របស់​អ្នក តាម​ដែល​វា​អាច​ធ្វើអោយ​ការព្យាបាល​មាន ប្រសិទ្ធភាព​ដោយ​ផ្ទាល់​ទៅ លើ​បញ្ហា​ទាំងនោះ​។ ប្រសិនបើ​អ្នក​មាន​ការឈឺ​កដៃ វា​អាច​បណ្តាលមកពី មូលហេតុ​ជា​ទៅ​ទៅ​មួយ​ចំនួន​ដូចជា​៖

​ការ​រលាក​ស​សៃពួរ​
ការ​រ​រលាក​ស​សៃពួរ គឺជា​បញ្ហា​ទូទៅ​មួយ ដែល​អាច​ធ្វើអោយ មាន​ការឈឺ និង ហើមប៉ោង​កដៃ​។ ការ​រលាក ស​សៃពួរ នៅត្រង់​កដៃ អាច​កើតមាន​ដោយសារតែ ការ​រលាក​នៃ​ស្រោម​របស់​ស​សៃពួរ​។ ការព្យាបាល​បញ្ហា ឈឺ​កដៃ ដោយសារតែ​ការ​រលាក​ស​សៃពួរ​នេះ ជាធម្មតា​គឺ​វា​មិន​ចាំបាច់ តម្រូវអោយ​មាន​ការវះកាត់​ទេ​។​

ការ​គ្រេច​
ការ​គ្រេច​កដៃ គឺជា​ការរង​របួស ដែល​តែងតែ​កើតមាន ទៅ​លើស​សៃពួរ នៅ​ជុំវិញ​សន្លាក់​នៅត្រង់​កដៃ ។ ការ​គ្រេច​នេះ អាច​បង្កើត​អោយ​មាន​បញ្ហា ដោយ​វា​បាន​កំណត់​នូវ​សម្ថ​ភាព​ក្នុង​ការប្រើប្រាស់ ប្រអប់​ដៃ របស់​អ្នកជំងឺ​។​

Carpal Tunnel Syndrome
នេះ គឺជា​ស្ថានភាព​មួយ ដែល​បណ្តាល​មកពី អសម្ថភាព​នៃ​មុខងា​ររបស់ សសៃប្រសាទ​ណាមួយ នៅក្នុង កដៃ​។ ចំពោះ Carpal Tunnel Syndrome  គឺ​ស​សៃ median ត្រូវ​បាន​គាបសង្កត់ ឬ កៀប​ជិត នៅពេល​ដែល​វា ត្រូវ​លាតសន្ធឹង​នៅលើ សន្លាក់​នៃ​ឆ្អឹង​កដៃ​។​

​ការ​រលាក​សន្លាក់​
ជំងឺ​រលាក​សន្លាក់ គឺជា​បញ្ហា​មួយ ដែល​បណ្តាល​មកពី ការឈឺចាប់​នៅ​កដៃ និង ភាព​ពិបាក ក្នុងការ​ធ្វើ សកម្មភាព​ជា​ប្រចាំ​ថ្ងៃ​ធម្មតា​។ វា​មាន​មូលហេតុ​ជាច្រើន ដែល​ធ្វើអោយ​អ្នកមាន​ជំងឺ​រលាក​សន្លាក់ តែ​ជា សំណាងល្អ វា​មាន​នូវ​វិធី​ព្យាបាល​មួយចំនួន សម្រាប់​បញ្ហា​រលាក​សន្លាក់​នៃ​ឆ្អឹងកដៃ​នេះ ។​

​មាន​ពងទឹក​នៅក្នុង​កូន​កណ្តុរ​
ពងទឹក​នៅក្នុង​កូនកណ្តុរ គឺជា​ការ​ហើមប៉ោង ដែល​ជា​ធម្មតា វា​កើត​មាន​នៅ​លើ​ខ្នង​ដៃ ឬ នៅលើ​កដៃ​។ វា គឺជា​ដុំ​សាច់ ដែល​មាន​ផ្ទុក​ជាតិ​ទឹក​។ ពងទឹក​កូនកណ្តុរ​នេះ មិនមែន​ជា​ដុំ​សាច់​មហារីក​នោះទេ ហើយ​វា​ក៏ មិន​មាន​ការរីក​រាល​ដាល​ដែរ  ហើយ​ខណៈពេល​ដែល​វា​មានការ​រីក​ធំ ពួក​វា​ក៏​មិន​រីក​រាលដាល ទៅ​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ​នោះទេ​។​

​ការ​បាក់ឆ្អឹង​
ការបាក់​ឆ្អឹងកដៃ គឺជា​ស្ថានភាព​ទូទៅ​នៃ​ការរង​របួស orthopedic ។ អ្នកជំងឺ ដែល​បន្ត​មាន​ការបាក់​ឆ្អឹងកដៃ អាច​នឹង​ធ្វើ​ការព្យាបាល​ដោយ​ដាក់ ប៉ង់​សឺ​មង់ ឬ ក៏​ពួកគេ​អាច​នឹង​ត្រូវ ទទួល​ការវះកាត់​សម្រាប់​ព្យាបាល ឆ្អឹង​ដែល​បាន​បាក់​នេះ ៕
 
ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។