​ដំណាប់​ផ្លែឈើ​ក្រៀម​ល្អ​ចំពោះ​សុខភាព​ដូចម្តេចខ្លះ​?

​ដំណាប់​ផ្លែឈើ​ក្រៀម​ល្អ​ចំពោះ​សុខភាព​ដូចម្តេចខ្លះ​?

​ដំណាប់​ផ្លែឈើ​ក្រៀម គឺ​មាន​គុណសម្បត្តិ​ជា​ច្រើន ចំពោះ​សុខភាព​។ ការពិត វា​ជា​ប្រភេទ​ផ្លែឈើ​ស្ងួត និង ក្រៀម ដែល​មាន​រសជាតិ​ផ្អែម និង សម្បូរ​ទៅ​ដោយ​សារជាតិ​រ៉ែ និង វីតាមីន​ផ្សេងៗ​ជាច្រើន​ទៀត​។

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោន៍​ទាំង ១០​យ៉ាង​ចំពោះ​សុខភាព ក្នុងការ​ទទួលទាន​នូវ​ដំណាប់​ផ្លែឈើ​៖

  1. ដំណាប់​ផ្លែឈើ គឺ​មិន​មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ូល ហើយ​មាន​ផ្ទុក​សារធាតុ​ខ្លាញ់ ក្នុង​កម្រិត​ទាប​បំផុត​។ តែ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​វីតាមីន និង រ៉ែ​ជាច្រើន​។​
  2. វា​ជា​ប្រភព​ដ៏​ល្អ នៃ​សារធាតុ​ប្រូតេអ៊ីន​, ជា​អាហារ​ដែល​មាន​ជាតិ​ស​សៃ និង សម្បូរ​ទៅដោយ វីតាមីន B1,B2, B3 និង B5 ព្រមទាំង វីតាមីន  A1 និង C ផងដែរ​។​
  3. វា​ជួយ ក្នុងការ​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ មាន​ភាព​ល្អប្រសើរ​ជាង​មុន ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ ជាតិ​ស​សៃដែល​ងាយ​រលាយ និង ប្រភេទ​អាមីណូអាស៊ីត​ផ្សេងៗ​ជាច្រើន​ទៀត​។​
  4. ដំណាប់​ផ្លែឈើ​ក្រៀម គឺជា​អ្នកផ្តល់​ថាមពល​ដ៏​ល្អ ដោយសារ​តែ​វា ក៏​មាន​ផ្ទុក​ផងដែរ​នូវ ជាតិ​ស្ករ​ពី​ធម្មជាតិ ដូចជា គ្លុយកូស​,​សា​ក្រូស និង ប្រូ​តូស​។ ដើម្បី​ទទួលបាន​នូវ អត្ថប្រយោជន៍​បន្ថែម អ្នក​អាច​ទទួល​ទាន វា​ជា​មួយ​ទឹកដោះគោ ដើម្បី​ទទួលបាន​នូវ​អាហារសម្រន់ ដែល​មាន​សារជាតិ​បំប៉ន​ដ៏​ល្អ ចំពោះ​សុខភាព​។
  5. ដំណាប់​ផ្លែឈើ​ក្រៀម​នេះ គឺ​សម្បូរ​ទៅ​ដោយ​សារជាតិ​ប៉ូ​តា​ស្យូម និង អាច​កាត់បន្ថយ​ជាតិ​សូ​ដ្យូ​មបាន​យ៉ាង​ល្អ​។ ចំណុច​នេះ គឺ​វា​អាចជួយ លៃ​តម្រូវ​ប្រព័ន្ធ​ប្រសាទ អោយមាន​ដំណើរការ និង សុខភាព​ល្អ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន បានបង្ហាញ​ថា ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូម ក្នុង​កម្រិត​ជាក់លាក់​ណាមួយ គឺ​អាច​កាត់បន្ថយ​នូវ ឱកាស​ប្រឈម​នឹង​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បា​លបាន​។ ទន្ទឹមនឹងនេះ វា​ក៏​អាច ជួយ​បន្ទាប​កម្រិត កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ LDL បាន​ផង​ដែរ​។​
  6. ដំណាប់​ផ្លែឈើ​ក្រៀម មាន​ផ្ទុក​សារ​ធាតុដែក ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ និង មាន​អត្ថប្រយោជន៍​ផងដែរ ក្នុង​ការព្យាបាល​ដល់​ជំងឺ​ខ្វះ​គ្រាប់​ឈាម​។ អ្នកជំងឺ អាច​ធ្វើការ​ញាំ​ដំណាប់​ក្រៀម​នេះ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​បន្ថែម ។ វា​ក៏​មាន​ផ្ទុក​ផងដែរ នូវ​សារធាតុ​ម្យ៉ាងទៀត​ឈ្មោះថា fluorine ដែល​ជួយ បន្ថយ​នូវ​ដំណើរ​វិវត្តន៍ នៃ​ការពុក​ធ្មេញ​បាន​ដែរ​។​
  7. វា​ជួយ​ដោះស្រាយ​បញ្ហា​ទល់​លាមក ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ពោះវៀន​មិនល្អ​។​
  8. វា​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ ។ អ្នក​អាច​យក​វា ទៅ​ដាក់​ត្រាំ​ក្នុង​ទឹកដោះ​ពពែ អោយ​បាន​មួយ​យប់ មុន​ពេល​យក​វា មក​ទទួល​ទាន​។ បន្ទាប់មក​នៅ​ក្នុង​ពេល​ព្រឹក អ្នក​យក​វា​មក​កិន​ជាមួយនឹង​ទឹកដោះគោ រួច​ធ្វើការ​បន្ថែម​ទឹកឃ្មុំ​បន្តិច រួច​ចាំ​ធ្វើការ​ទទួលទាន​។​
  9. ក្នុងនោះ ដំណាប់​ក្រៀម​ក៏​ជួយ​ផងដែរ ដល់​អ្នក​ដែល​ចង់​ឡើង​ទម្ងន់ និង ចំពោះ​អ្នក​ដែល​មាន​រាង​ស្គមស្គាំង​ខ្លាំង​។ វា​ក៏​មាន​លក្ខណៈ​ល្អប្រសើរ ក្ន​ងុ​ការ​បន្សាប​ជាតិ​ស្រា​ផងដែរ​។​
  10. ​ជួយ​ព្យាបាល​ដល់​ជំងឺមហារីក​ពោះ​។ ចំណុច​ដ៏​ល្អ​បំផុត​របស់​វា នោះ​គឺ​វា​មិន​មាន​ផល​រំខាន​ណាមួយ​ចំពោះ​រាងកាយ ហើយ​វា​ជា​ឱសថ​បែប​ធម្មជាតិ ដែល​អាច​មាន​ដំណើរកា​រ​បានល្អ​ជាង​ថ្នាំពេទ្យ​ទៅទៀត​។ លើសពីនេះ វា​ក៏​បាន​ជួយ​ធ្វើអោយ​ការមើលឃើញ​របស់​អ្នក​ល្អ​ជាង​មុន និង ជួយ​ព្យាបាល​ផងដែរ​នូវ ជំងឺខ្វាក់មាន់​បាន​យ៉ាង​ល្អ ៕
     

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។