លោក ទៀ វិចិត្រ ប្រគេនបច្ច័យ ៥ម៉ឺនបាត ដល់ព្រះតេជគុណ មុនីបាលោ ជួន កក្កដា សម្រាប់ព្យាបាលអាពាធ

ព្រះសីហនុ៖ អ្នកជំនួញវ័យក្មេង នៅខេត្តព្រះសីហនុ លោក ទៀ វិចិត្រ ដែលអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តែងតែឃើញ នូវសកម្មភាពមនុស្សធម៌របស់លោក ជាច្រើនជួយដល់ ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ប្រជាពលរដ្ឋជួបការលំបាក នោះ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ លោក ក៏បានបន្តសកម្មភាពមនុស្សធម៌របស់ខ្លួនបន្ថែមទៀត តាមរយៈ ការប្រគេនបច្ច័យចំនួន ៥ម៉ឺនបាត ប្រហែល៥លានរៀល ដល់ ព្រះតេជគុណ ព្រះភិក្ខុមុនីបាលោ ជួន កក្កដា ដែលកំពុងវះកាត់ អាការៈរោគតម្រងនោម នៅមន្ទីរពេទ្យប្រទេសថៃ។

សូមបញ្ជាក់ថា ព្រះតេជគុណ ព្រះភិក្ខុមុនីបាលោ ជួន កក្កដា គឺជាជានាយកសាលា ពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ នៅក្នុងខេត្តតាកែវ និងជានាយកស្ថានីយ៍វិទ្យុ ពន្លឺត្រៃរតន៍ទាំង២ស្ថានីយ៍ ហើយតាមរយៈជំនួយនេះ ព្រះតេជគុណ ជួន កក្កដា ក៏បានសរសេរសារ ថ្លែងអំណរគុណ លោក ទៀ វិចិត្រ ចំពោះបច្ចយ័សំរាប់ជួយ ព្យាបាលនេះផងដែរ៕