ណាហ្គា​វើ​ល​ឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ នៅ​សប្តាហ៍​ទី​៣

សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃអាទិត្យ​នេះ ណាហ្គា​វើ​ល បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ បន្ទាប់ពី​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​បំបាក់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ។​

នៅ​នាទី​ដំបូង​នៃ​ការប្រកួត គួច សុគ​ម្ភៈ រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ណាហ្គា​វើ​ល ហើយ​កីឡាករ​កា​ម៉េ​រូ​ន Mbarga Privat បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី ទី​៦៥ ។ ភ្នំពេញ​ក្រោ​ន​វាយបក​បាន​១​គ្រាប់​វិញ​នៅ​នាទី ទី​៨០ ដែល​សម្រេចបាន​ដោយ ស៊ាន ពិសា​។​

ជ័យជម្នះ​នេះ នាំ​ឲ្យ​ណាហ្គា​វើ​ល មាន​៤​ពិន្ទុ​ស្មើ​ភ្នំពេញ​ក្រោ​ន ប៉ុន្តែ​ចាញ់​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី ខណៈ​ក្រុម​ទាំង​ប្រកួត​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​ដូចគ្នា​៕
ណាហ្គា​វើ​ល​ឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ នៅ​សប្តាហ៍​ទី​៣

ណាហ្គា​វើ​ល​ឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ នៅ​សប្តាហ៍​ទី​៣
អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​