ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ?

6 Videos

​កន្លងមក គង់ ច័ន្ទ​ស្រីមុំ ធ្លាប់បាន​និយាយថា ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង នាង​នឹង​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី​មួយ​វង់​ដែលមាន​តម្លៃ​ថ្លៃ​ជាង​ចិញ្ចៀនពេជ្រ​ដែល​សង្សារ​របស់​នាង​កាដូ​ក្នុង​ថ្ងៃ​ខួបកំណើត​មួយ​ទ្វេរ​ជា​ពីរដង ។​ដោយឡែក​ពេល​ជួប​ជាមួយ គង់ ច័ន្ទ​ស្រីមុំ នាពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ ស្រាប់តែ​នាង​និយាយថា នាង​មិន​បានក​ម្ម៉​ង់​ទិញ​ចិញ្ចៀនពេជ្រ​ថ្មី​នោះទេ គឺ​នាង​ប្រើ​ចិញ្ចៀនពេជ្រ​ដដែល ។ មាន​មូល​ហេតុអ្វី​បានជា​ធ្វើ​ឲ្យ ស្រី​ស្រស់​រូបនេះ​ផ្លាស់ប្តូរ​ចិត្ត​បែបនេះ ?​។​

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ?

M88

​ចិញ្ចៀនពេជ្រ​ដែល គឹម សីហា កាដូ ដល់ គង់ ច័ន្ទ​ស្រីមុំ ក្នុង​ថ្ងៃ​ខួបកំណើត គឺមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ដែល​បាន​ជួល​ជាង​និង​ក​ម្ម៉​ង់​ធ្វើ​យ៉ាង​សម្រិតសំរាំង​បំផុត ។

​គង់ ច័ន្ទ​ស្រីមុំ បានបញ្ជាក់​ប្រាប់ថា «​ការពិត​ខ្ញុំ​មានបំណង​ចង់​ធ្វើ​ចិញ្ចៀនពេជ្រ​ថ្មី​មួយ​វង់​ទៀត​មែន ប៉ុន្តែ​ក្រោយពី​មើល​ក្បូន​ហុងស៊ុយ​ឃើញថា ចិញ្ចៀនពេជ្រ​ចាស់​នោះ​គឺ​ល្អ​គ្រប់គ្រាន់ ពីព្រោះ​មុននឹង​ក​ម្ម៉​ង់ ចិញ្ចៀន​នេះ ខ្ញុំ​បាន​មើល​ហុងស៊ុយ​រួចរាល់​ហើយ​ទាំង​ការដាំ​ពេជ្រ និង​កា​រក​ម្ម៉​ង់​ម៉ូដ ។ គ្រាប់ពេជ្រ​នៅ ក្នុង​ចិញ្ចៀន​នេះ​មាន​ប្រមាណ​ជាង​មួយរយ​គ្រាប់ ដែលជា​លេខ​ហុងស៊ុយ​ល្អ សូម្បីតែ​សាច់​ចិញ្ចៀន​ក៏ត្រូវ រើស​ថា​ទឹក​ប៉ុន្មាន​ដែរ និយាយ​រួម​គឺ​ចិញ្ចៀនពេជ្រ​មួយ​វង់​នេះ គឺធ្វើឡើង​យ៉ាង​សំរិតសំរាំង និង​ត្រូវ​ទៅតាម​ក្បួន​ហុងស៊ុយ ខ្ញុំ​ជឿជាក់​លើ​ហុងស៊ុយ​ណាស់ » ។

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ?

​តាម​គម្រោង គង់ ច័ន្ទ​ស្រីមុំ ត្រូវធ្វើ​ចិញ្ចៀនពេជ្រ​ថ្មី​ដែលមាន​ទំហំ​ប្រមាណ​១០​លី និង​មានតម្លៃ​ប្រមាណ ២​ទៅ​៣​ម៉ឺន​ដុល្លារ​ឯណោះ តែ​នាង​ក៏​មិនមាន​អារម្មណ៍​ថា​សោកស្តាយ​ឬ​អន់ចិត្ត​នោះដែរ ដែល​ត្រូវ​ប្រើ ចិញ្ចៀន​ខួបកំណើត​ដើម្បី​ទុកជា​ចិញ្ចៀន​មង្គលការ​របស់ខ្លួន​បែបនេះ ។​

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ?
​ចុងក្រោយ​នេះ គង់ ច័ន្ទ​ស្រីមុំ បន្ថែមថា រឿង ប្រាក់​ទិញ​ចិញ្ចៀនពេជ្រ​ថ្មី​មិនជា​បញ្ហា​សម្រាប់​នាង​ឡើយ អ្វីដែល​សំខាន់​គឺ​នាង​មិនអាច​ទិញ​ចិញ្ចៀនពេជ្រ​ថ្មី​បានទេ ពីព្រោះ​ចាប់តាំងពីរ​ទទួល​ចិញ្ចៀនពេជ្រ​មួយ​វង់​នេះ​មក​ធ្វើ​ឲ្យ​ការងារ​សិល្បៈ​របស់​នាង​កាន់តែ​ល្អ សូម្បីតែ​ការងារ​រកស៊ី​ក៏​កើន​ឡើងជា​លំដាប់ ដូច្នេះហើយ​ទើប​នាង​មានជំនឿថា ចិញ្ចៀនពេជ្រ​មួយ​វង់​នេះ​បាន​នាំ​លាភ​នាំ​សំណាង​ដល់​រូបនាង ទើប​ធ្វើ​ឲ្យ​នាង​ជ្រើស រើសយក​ចិ​ញ្ចៀ​នេះ​ទុក​សម្រាប់​ក្នុង​ថ្ងៃ​មង្គលការ ។

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ?

​នៅ​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត គង់ ច័ន្ទ​ស្រីមុំ នឹង​ចូល​រោងការ​ទៅតាម​ប្រពៃណី​ខ្មែរ​ហើយ នាង​បាន​ត្រៀម​រួច ជាស្រេច​ដើម្បី​ធ្វើជា​កូន​ក្រុ​មុំ​ដ៏​ស្រស់ស្អាត ។ ទោះបីជា​រវល់​ត្រៀមខ្លួន​ធ្វើជា​កូនក្រមុំ​ក្តី តែ គង់ ច័ន្ទ​ស្រីមុំ នៅតែ​ព្យាយាម​ចេញ​ថត​រឿង​បញ្ចប់​ឲ្យ​គេ​ដដែល ។

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ?

​គង់ ច័ន្ទ​ស្រីមុំ បាន​ថតរូប​ភាព Pre Wedding យ៉ាង​ស្រស់ស្អាត​ជាច្រើន រហូត​មាន​អ្នកខ្លះ​យក​រូបភាព ស្រស់ស្អាត​របស់​នាង​ជាមួយ​គូស្នេហ៍​យកទៅ​សរសេរ​ជា​ពាក្យស្លោក​ផ្សេងៗ ។ រូបភាព គង់ ច័ន្ទ​ស្រីមុំ និង គឹម សីហា ពិតជា​ស្រស់ស្អាត​ណាស់ ពួកគេ​គឺជា​គូស្នេហ៍​សិល្បៈ​វ័យក្មេង​ដែល​បាន​តស៊ូ​ស្រលាញ់គ្នា អស់​រយៈពេល​៩​ឆ្នាំ​មកហើយ មុននឹង​ពួកគេ​សម្រេចចិត្ត​ចូល​រោងការ ។ មិន​ថា​អ្នក​ក្នុង​ឬ​ក្រៅ​សិល្បៈ សុទ្ធតែ​លាន់មាត់​សរសើរ​ពី​ការតស៊ូ​របស់​អ្នក​ទាំងពីរ​៕​អា​លី​ណា​

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ? ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ? ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ? ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ? ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ មិន​ហ៊ាន​ក​ម្ម៉​ង់​ចិញ្ចៀនពេជ្រ​ថ្មី ?