៨ យ៉ាង​ដែល​ស្ត្រី​ច្រើនតែ​បង្អាក់​អារម្មណ៍​បុរស​

6 Videos

១-​ប្រមាថ​«​សត្វ​លលក​»​របស់គេ​
​យើង​ដាក់​រហស្សនាម​របស់​ពិសេស​មួយ​នេះ​ថា​«​សត្វ​លលក​» ប៉ុន្តែប្រសិនបើ​អ្នក​ចង់​ដាក់ឈ្មោះ​វា​ជា​សត្វ​ប្រភេទ​ផ្សេង​ដែលមាន​ទំហំ​ពិត​តូចជាង​គឺ​ស្មើនឹង​អ្នក​កំពុង​ប្រមាថមើលងាយ​ឱ្យគេ​ថា​មាន​របស់​ពិសេស​ដែលរក​ភាព​ពិសេស​មិនឃើញ​ព្រោះ​មាន​ទំហំ​តូច​ជាង​ស្តង់ដារ​ដែល​ការពិត​វាយ៉ាងណាៗ​ក៏​គួរតែ​លាក់ទុក​ក្នុង​ចិត្ត​កុំ​និយាយ​ឱ្យគេ​ឮ​ព្រោះ​វា​អាចធ្វើ​ឱ្យគេអស់​អារម្មណ៍​លែង​ចង់​ដំណើរការ​សិច​បន្តទៅទៀត ។

M88

២-​រអ៊ូ​ថា​គេ​ឆាប់​ចេញ​ទឹក​
​ការ​រអ៊ូរទាំ​ពី​រឿង​ពេលវេលា​ថា​គេឆាប់​ចេញ​ទឹក​ម្ល៉េះ​ម៉េច​ក៏​មិនចេះ​ពន្យារពេល​ឱ្យ​បានយូរ​បន្តិច​ទៅ ។ ការនិយាយ​បែបនេះ​គឺ​សំដៅ​ទៅលើ​អសមត្ថភាព​របស់គេទាំង​ការពន្យារពេល​នៃ​សេចក្តីសុខ​ស្រួល និង​ការមិនអាច​នាំ​អ្នក​ឱ្យ​ឈានទៅដល់​ចំណុចកំពូល ។ ការ​រអ៊ូ​រឿង​ពេលវេលា​ក្នុង​រូបភាព​បែបនេះ​វា​ស្មើនឹង​មានន័យថា​ឱ្យគេ​ចំៗ​ថា «​បុរស​អសមត្ថភាព​» ។

៣-​ដេញ​គេ​ឱ្យទៅ​ដុសធ្មេញ​
​ទោះបីជា​រសជាតិ​និង​ក្លិន​មាត់​បុរស​ជា​ដៃគូ​មិន​អំណោយផល​ចំពោះការ​ថើប​បឺត​មាត់​គ្នា​ក៏ដោយប៉ុន្តែ​ការដែល​និយាយថា​«​ស្អុយ​មាត់​ណាស់​»ពុំគួរ​គប្បី​និយាយ​ឡើយ​ព្រោះ​បើ​អាច​ទ្រាំ​បាន​គួរតែ​ទ្រាំ​ឱ្យ​កាម​កិច្ចដំណើរការ​ទៅរួច​រាល់​សិនរួច​សឹម​និយាយប្រាប់​គ្នា​នៅពេល​ផ្សេងព្រោះ​ប្រសិនបើ​ចចេស​និយាយថា​ឱ្យគេ​ត្រង់ៗ គេ​ប្រាកដជា​អាម៉ាស់មុខ​ឬ​អស់​អារម្មណ៍រហូត​ទាល់តែ​លែង​ចង់​ដំណើរការ​ពាក់កណ្តាល​ទី​ទៀតផង ។

៤-​និយាយថា «No» ចំពោះ​ការធ្វើ​អូ​រ៉ា​ល់​ឱ្យគេ​
​ការនិយាយ​បែបនេះ​វា​ហាក់ដូចជា​សម្តែង​ឥរិយាបថ​ស្អប់ខ្ពើម​គេ​សម្បើម​ណាស់ ព្រោះ​ការបដិសេធ​ដោយ​មិន​ព្រម​ប្រើ​មាត់​ធ្វើ​អូ​រ៉ា​ល់​ឱ្យគេ​វា​ជារឿង​អយុត្តិធម៌​មួយ​សម្រាប់​គេ​ក្នុងពេលដែល​គេ​បាន​ប្រើ​មាត់​បំពេញ​សេចក្តីសុខ​ស្រួល​ឱ្យ​អ្នក​នៅ​គ្រប់​ទីតាំង​សំខាន់ៗ​ទាំងអស់ ។

៥-​រិះគន់ថា​សិច​របស់គេ​ដដែលៗ​គួរឱ្យ​ធុញ​
​ការដែល​អ្នក​រិះគន់ថា​សិច​របស់គេ​ជា​សិច​ដែលមាន​លក្ខណៈ​ដដែលៗបែបនេះ​វា​ជាស​ម្តី​ប្រមាថ​ថា​ក្បាច់​ប្រយុទ្ធ​របស់គេ​ពុំបាន​ធ្វើ​ទំនើបកម្ម​អ្វី​បន្តិច​សោះ ។ ជឿ​ចុះ​ថា​នៅពេល​គេ​បានឮ​ប្រយោគ​នេះ​ចេញពី​មាត់​របស់​អ្នកប្រាកដ​ណាស់​ថា​គេ​មិន​សប្បាយចិត្ត​ឡើយព្រោះ​វា​ស្តែង​ឱ្យឃើញថា​អ្នក​ទំនង ជា​មិន​សប្បាយ​ចំពោះ​សេចក្តីសុខ​ដែល​គេ​កំពុងតែ​បំពេញ​ឱ្យ​នោះទេ ។

៦-​និយាយ​ឌឺ​ឱ្យគេ​ថា​ជួយ​ខ្លួនឯង​ប្រសើរ​ជាង​មាន​សិច​ជាមួយ​គេ​
​សម្តី​បែបនេះ​ជាការ​ប្រមាថ​សមត្ថភាព​ផ្លូវភេទ​របស់គេ​យ៉ាងធ្ងន់ធ្ងរ​ពោលគឺ​វា​មានន័យថាអ្នកចំណាយ អារម្មណ៍​ចំណាយពេល​វេលា​មាន​សិច​ជាមួយ​គេ​អត់​ប្រយោជន៍ ។ បើ​គេ​ឮ​សម្តី​បែបនេះ​គេ​ប្រាកដ​ជាមាន​អារម្មណ៍​ហាក់បីដូចជា​ត្រូវ​មួយ​កំផ្លៀង​កណ្តាល​មុខហើយ​ប្រាកដជា​អាម៉ាស់​បំផុត ។

៧-​ប្រៀបធៀប​សិច​លើក​នេះ​ជាមួយ​សិច​លើក​មុនៗ​របស់ខ្លួន​
​ការនិយាយ​ដោយ​លើកយក​សកម្មភាព​សិច​កាលពី​លើក​មុនៗ​មក​ប្រៀបធៀប​សិច​លើក​នេះវា​ស្មើនឹង​ការលក់​ផ្លូវ​ខ្លួនឯង​ព្រោះ​គេ​នឹង​បានដឹង​ភ្លាមថា​គូស្នេហ៍​របស់គេ​ធ្លាប់មាន​សិច​ជាមួយ​ប្រុស​ផ្សេង​ពីមុន ។ ប្រសិនបើធ្លោយមាត់​និយាយ​ចេញ​ចំពេល​កំពុងដាក់ចូល​ដកចេញប្រាកដជា​គេ​ខឹងសម្បា​រហូតដល់​ថ្នាក់​ដក​ម្ជុលដក​សឺ​រ៉ាំ​ង​បញ្ឈប់​សកម្មភាព​នៃ​សេចក្តីសុខ​ពាក់កណ្តាល​ទី​ភ្លាមៗ ។

៨-​ចេះតែ​សួរ​ពេលណា​ចេញ​ទឹក ?
«​អង្កាល់​ចេញ​ទឹក ?»​បើ​សួរ​បែបនេះ​ស្តែង​ឱ្យឃើញថាអ្នក​មិន​ពេញចិត្ត​ចំពោះ​រសជាតិ​សិច​ដែល​គេ​មិន​ពេញចិត្ត​បំពេញ​ឱ្យ​អ្នក​ឡើយ ។ ការ​សួរដល់​ឆាក​បញ្ចប់​ដោយ​មិនបាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ភាពសប្បាយ​ដែល​គេ​កំពុងតែ​បំពេញ​ឱ្យ​អ្នកវា​បានធ្វើ​ឱ្យគេ​អស់កម្លាំង​ចិត្ត​និង​អស់​អារម្មណ៍​តាម​លំដាប់លំដោយ​តែម្តង ។ បើ​អ្នកធ្វើ​មុខ​ធុញ​ផង​នោះ​ប្រាកដជា​សត្វ​លលក​របស់គេ​បូល​លែងកើត​ហើយ ៕ ឆាន់​-​ចំ​រ៉ា​