រត់​ពាក់​កណ្តាក​​ម៉ារ៉ា​តុង​​ព្រះ​សីហនុ​ចាប់​ផ្តើម​ព្រឹក ថ្ងៃ​អាទិត្យ​នេះ​

ការ​រត់​ប្រណាំង​ពាក់​កណា្តល​ម៉ារ៉ាតុង​​ខ្នាត​អន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ​លើក​ទី៥  (The 5th Sihanoukville International Half Marathon)​ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​​ឆ្នេរ​អូឈើ​ទាល​នា​ព្រឹក​ថ្ងៃ​អាទិត្យ​​នេះ​ ទី​៦​ ខែ​មីនា​ ខាង​មុខ​នេះ។ ​

 

ពិធី​​រត់​ប្រណាំង​ពាក់​កណា្តល​ម៉ារ៉ា​តុង​​ខ្នាត​អន្តរ​ជាតិ​ក្រុង​ព្រះសីហនុ​លើក​ទី៥​នេះ​ ធ្វើ​ឡើង​​ក្នុង​គោល​បំណង​ការ​ពារ​បរិ​ស្ថាន​ និង​គាំ​ទ្រ​ដល់​ជន​ពិការ​ ​ជាពិសេស​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ក្នុង​ពិភពលោក​ឲ្យ​ងាក​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ដោយ​ហេតុ​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា​ជា​តំបន់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ចំណោម​ឆ្នេរ​ស្អាត​ច្រើន​ទៀត​លើ​ពិភព​លោក​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១១​ កន្លង​ទៅ​នេះ​។

រត់​ពាក់​កណ្តាក​​ម៉ារ៉ា​តុង​​ព្រះ​សីហនុ​ចាប់​ផ្តើម​ព្រឹក ថ្ងៃ​អាទិត្យ​នេះ​

 

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​មាន​វិញ្ញាសា​ចម្ងាយ២១​គីឡូម៉ែត្រ ចាប់​ផ្តើម​នៅ​ម៉ោង​៦​ព្រឹក​ វិញ្ញាសា​១០​គីឡូម៉ែត្រ​ចាប់​ផ្តើម​នៅ​ម៉ោង​៦.១០​ព្រឹក​ និង​​វិញ្ញសា​ចម្ងាយ​​៣​គីឡូ​ម៉ែត្រ ចាប់​ផ្តើម​នៅ​ម៉ោង​៦.២០​ព្រឹក ​ដែល​រៀប​ចំឡើង​ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​

 

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បង្កើត​​ឲ្យ​មាន​កម្មវិធី​រត់​ប្រណាំង​ម៉ារ៉ាតុង​៤​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ក្រុង​ព្រះសីហនុ ១​ដង ភ្នំពេញ ១​ដង និង​នៅ​សៀមរាប​២​ដង។ ​

 

ស្រឡាញ់​បរិស្ថាន​ លើកស្ទួយ​​ជនពិការ​ និង​គាំ​ទ្រ​ឆ្នេរ​ស្អាតទិសនិរតី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ពិធី​រត់​ប្រណាំងពាក់​កណា្តល​ម៉ារ៉ា​តុង​​ខ្នាត​អន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុលើក​ទី៥ នៅ​ថ្ងៃ​ស្អែកនេះ​៕

អត្ថបទ៖ កើត​ ចន្ទ្រា