ថៃចេញច្បាប់ថ្មី ហាមឃាត់មិនឲ្យ មានអ្នកសុំទាន តាមទីសាធារណះ

បាងកក៖ ប្រទេសថៃនៅថ្ងៃសុក្រ ម្សិលមិញ បានប្រកាសចេញ ច្បាប់ថ្មី មួយដែលនឹង មិនអនុញ្ញាតិឲ្យ មានអ្នកសុំទាន នៅតាមសាធារណៈ ប៉ុន្តែសម្រាប់ក្រុមអ្នក បញ្ចេញសមត្ថភាពនៅតាម ផ្លូវឬហៅថា Street Performance គឺតម្រូវឲ្យមានអជ្ញាប័ណ្ណ។

ប្រភពព័ត៍មានរបស់ទីភ្នាក់ងារ សារព័ត៍មាន ស៊ិនហួរ ដែលបានចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងត្រូវដាក់ ជំនួសច្បាប់ចាស់ ដែលបានចែងតាំងពី ៧៥ឆ្នាំមុន សម្រាប់ក្រុមអ្នកសុំទាន និងអ្នកដែលរកស៊ី និងបង្កើតឲ្យមាន ក្រុមអ្នកសុំទាន។

នៅក្នុងច្បាប់ថ្មីដែលបានចែងថា ក្រុមអ្នកសុំទានទាំងឡាយណា ដែលត្រូវបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅកាន់ សាលាបណ្តុះបណ្តាល អាជីពនិងការងារ នៅពេលដែលអ្នកសុំទាន ជាជនបរទេសក្រៅពី ជនជាតិថៃ នឹងត្រូវធ្វើនិរទេសទៅកាន់ ប្រទេសកំណើតខ្លួនវិញ។ រីឯក្រុម Street Performanceត្រូវបានធ្វើការសុំអនុញ្ញាតិ ជាមុនជាមួយនឹងក្រុមអជ្ញាធរ ដើម្បទទួលយកអជ្ញាប័ណ្ណ និងការអនុញ្ញាតិដើម្បី អាចបន្តការសំដែង នៅតាមទី សាធារណះនានាបាន៕

ថៃចេញច្បាប់ថ្មី ហាមឃាត់មិនឲ្យ មានអ្នកសុំទាន តាមទីសាធារណះ