ហេតុការណ៍ផ្ទុះទូក មួយគ្រឿង នៅថៃរបួស អ្នកដំណើរជាង ៥០នាក់

យ៉ាងហោចណាស់ អ្នកដំណើរ ប្រមាណជា៥៨នាក់ បានទទួលរងរបួស នៅក្នុងហេតុការណ៍ផ្ទុះ ទូកដឹកអ្នកដំណើរ មួយគ្រឿង នៅក្នុងទីក្រុង បាងកក នៅពេលដែល គេកំពុង ទាញវាចូលផែទៅហើយ។

ប្រភពព័ត៍មានរបស់BBC បានឲ្យដឹងនៅថ្ងៃនេះ ថាអ្នកដំណើរភាគច្រើន គឺត្រឹមតែរលាកសើរស្បែក ប៉ុណ្ណោះ ដោយមាន តែអ្នកដំណើរ២នាក់ គត់ដែលរងរបួសធ្ងន់ នឹងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។ប៉ូលីស ដែលបានចុះ ទៅដល់កន្លែងកើតហេតុ បាននិយាយថា មូលហេតុដែលគេ សង្ស័យតំបូង គឺមកពីការ លេចធ្លាយធុងសាំង។

ជនជាតិមីយ៉ាន់ម៉ា២នាក់ និងជប៉ុនម្នាក់ត្រូវបានគេ រាយការណ៍ថាស្ថិតនៅលើទូក ដែលផ្ទុះនោះដែរ។ ទូកធ្វើ ដំណើរដែលមាន មនុស្ស ប្រមាណ ជា១០ម៉ឺននាក់ ធ្វើដំណើរជារៀងរាល់ថ្ងៃ ត្រូវបានគេដឹងថាជា មធ្យោបាយ ធ្វើដំណើរ ជុំវិញទីក្រុងបាងកក ដ៏ពេញនិយមបំផុត ដោយ សារតែបញ្ហា ស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុងមួយនេះ៕