ជឿ​ទេ គ្រាន់​តែ​គ្រឿង​ផ្សំ​តែ​ពីរ​មុខ​សោះ ក៏​អាច​ធ្វើ​អោយ​ជើង​របស់​អ្នក​ទន់ និង​ស្រស់​ស្អាត​បាន​ដែរ!

មនុស្សម្នាក់ៗ​ ជាពិសេស គឺមនុស្សស្រី​តែ​ម្តង តែង​តែ​ចង់អោយ ជើង​រ​បស់​ខ្លួន មាន​សភាព ទន់​ស ស្រស់​ស្អាត ភ្លឺរលោង​ជានិច្ច។ មួយ​វិញ​ទៀត បាន​ចំណាយ ពេល​វេលា​ទៅ ព្យាបាលជើង នៅកន្លែងម៉ាស្សា​ជា​ដើម ប៉ុន្តែមធ្យោបាយមួយនេះ ដូចជា​ចំណាយ ថវិកា​ច្រើន បន្តិចហើយ។

ជឿ​ទេ គ្រាន់​តែ​គ្រឿង​ផ្សំ​តែ​ពីរ​មុខ​សោះ ក៏​អាច​ធ្វើ​អោយ​ជើង​របស់​អ្នក​ទន់ និង​ស្រស់​ស្អាត​បាន​ដែរ!

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះវិញ យើងនឹង បង្ហាញជូនដល់ ប្រិយមិត្តពី វិធីសាស្ត្រមួយបែប ដែលអ្នក​អាច​អនុវត្ត បានដោយខ្លួនឯង ហើយថែមទាំង ចំណាយថវិកា តិចទៀតផង ក៏អាចធ្វើអោយ ជើងរបស់​អ្នក​ស្រស់​ស្អាត បានដែរ។

វិធីសាស្ត្រនេះតំរូវអោយអ្នកត្រូវមាន៖

  1. ម្សៅ baking soda ចំនួន 2 ឫ 3 ស្លាបព្រា
  2. ទឹកដោះគោ 3 ទៅ 4 ពែង

របៀបអនុវត្ត៖

ជាដំបូងនោះ ត្រូវយកទឹកដោះគោ ទៅដាំអោយវា រាងក្តៅតិច បន្ទាប់មក ចាក់ចូលទៅ ចានដែក ឫជ័រ ដើម្បីងាយស្រួល ដាក់ជើង របស់អ្នក ត្រាំរយៈពេល 5 ទៅ 6 នាទី សឹងដាក់ម្យ៉ៅ baking soda ដាក់​តាម​ក្រោយ ត្រាំរយៈពេល ដដែរល រួចហើយ ចាំដក ជើងចេញ ទុករយៈពេល 2 ឫ 3 នាទី ចាំសំអាតវា និងជាចុងក្រោយ យកជើង របស់អ្នកលាប ឡេ ឫ cream ថែទាំជើង ជាការស្រេច។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

វិធីសាស្ត្រមួយនេះ ពិតជា ងាយស្រួលមែន មិនពិបាកនោះទេ ហើយអ្នកក៏អាចធ្វើវា បានដោយខ្លួនឯង ផងដែរ។ ដូច្នេះ​ រីករាយប្រើប្រាស់ ពីវិធីសាស្ត្រនេះ ដូចតទៅ ប្រសិនជាអ្នកចង់ អោយជើងរបស់អ្នក ស្រស់​ស្អាតនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

ជឿ​ទេ គ្រាន់​តែ​គ្រឿង​ផ្សំ​តែ​ពីរ​មុខ​សោះ ក៏​អាច​ធ្វើ​អោយ​ជើង​របស់​អ្នក​ទន់ និង​ស្រស់​ស្អាត​បាន​ដែរ!

  • ដោយ: Sambath
  • 12:02 AM, 06 March
  • ប្រភព: supertastyrecipes
  • Tag: សុខភាព
  • ជឿ​ទេ គ្រាន់​តែ​គ្រឿង​ផ្សំ​តែ​ពីរ​មុខ​សោះ ក៏​អាច​ធ្វើ​អោយ​ជើង​របស់​អ្នក​ទន់ និង​ស្រស់​ស្អាត​បាន​ដែរ!已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/03/06  Category:សុខភាព