Theme ថ្មីដែល​មាន រចនាបថ icon មូលៗ! តម្លើង​សិន បាន​ដឹង​ថា​ទាក់​ទាញ​ប៉ុណ្ណា!

ដូចទៅនឹងសប្តាហ៍ផ្សេងៗដែរ គឺយើង​តែងតែ​​ស្វែង​រក​នូវ Theme ថ្មីៗ សម្រាប់​យក​បង្ហាញ​ជូន មិត្តអ្នក​អាន ទាំង​អស់​គ្នា អោយបានស្គាល់ និងសាកល្បង តម្លើងវា ដើម្បីធ្វើអោយ iPhone មើលទៅ កាន់​តែ​ទាក់​ទាញ បន្ថែមទៀត។ ហើយនៅក្នុងនេះដែរ យើងក៏មាននូវ Theme ថ្មីមួយទៀត ផងដែរ សម្រាប់​ណែនាំ អោយអ្នកទាំងអស់គ្នា បានស្គាល់​ ដែលវាមានឈ្មោះថា “PINN iOS9”។

Theme ថ្មីដែល​មាន រចនាបថ icon មូលៗ! តម្លើង​សិន បាន​ដឹង​ថា​ទាក់​ទាញ​ប៉ុណ្ណា!

និយាយពីរចនាបថនៃ Theme មួយនេះ គឺវាមានទ្រង់ទ្រាយនៃ icon រាងមូលៗ រីឯពណ៌ ខាងក្នុង មាន​លក្ខណៈ ដិតច្បាស់ និងបង្កប់ទៅដោយ ស្រមោលថែមទៀតផង។ មិនតែប៉ុណ្ណោះ Theme មួយនេះ ក៏​បាន​ផ្លាស់ប្តូរ Theme នៃ icons ជាច្រើន ផងដែរ។ ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា ចាប់អារម្មណ៍ ចង់ដឹងថា វាមានប្លែកខ្លះនោះ អាចសាកល្បង តម្លើងវា ជាមួយខេមបូ នៅពេលនេះបាន!

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS7/8/9 និងបាន Jailbreak រួចជាស្រេច

វិធីសាស្រ្តតម្លើង

  • ចូលទៅកាន់ Cydia
  • រួចបន្ថែម Source មួយឈ្មោះថា “repo.biteyourapple.net”
  • ក្រោយពី បន្ថែមរួច នៅក្នុង Cydia ដដែល ចូលទៅកាន់ Search
  • វាយពាក្យ “PINN iOS9” ជ្រើសរើសយក មួយណាដែល Free
  • ធ្វើការតម្លើង រួចពេលចប់ ចុចពាក្យ Restart Springboard

វិធី Apply Theme

  • ពេលតម្លើងចប់ វាមិនទាន់ ប្តូរអោយយើង នោះទេ ដោយតម្រូវអោយ យើងត្រូវ​ Apply Theme ដែលបានតម្លើង នោះសិន
  • ដូចនេះ សូមចូលទៅកាន់ Settings > Winterboard > Select Theme
  • ជ្រើសរើស Theme ដែលមានឈ្មោះ PINN iOS9
  • រួចធ្វើការ Respring ជាការស្រេច។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

Theme ថ្មីដែល​មាន រចនាបថ icon មូលៗ! តម្លើង​សិន បាន​ដឹង​ថា​ទាក់​ទាញ​ប៉ុណ្ណា!

បញ្ជាក់៖ សូមអាន និងអវុត្តអោយបាន ត្រឹមត្រូវ និងគ្រប់ ជ្រុងជ្រោយ ដើម្បីចៀសវាង នូវបញ្ហាផ្សេងៗ ដែល​​​បង្កឡើង ដោយយថាហេតុ ហើយរាល់បញ្ហា ទាំងអស់ ដែលកើតមានឡើង គឺយើងខ្ញុំ មិនទទួល​ខុស​ត្រូវឡើយ!!!

សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងពេញចិត្ត ជាមួយនឹង Theme ដែលទើបនឹង ចេញថ្មីមួយនេះ ហើយប្រសិន​បើ មានចម្ងល់ត្រង់ចំណុចណាមួយនោះ អ្នកអាចបញ្ចេញ ជាមតិនៅខាងក្រោមនេះបាន។ ម្យ៉ាងវិញទៀត សម្រាប់អត្ថបទ ទាក់ទងនឹង Theme នោះ យើងនឹងផ្សាយជូន នៅរាងរាល់ ចុងសប្តាហ៍ ដូចនេះ កុំភ្លេច​តាម​ដាន ទាំងអស់គ្នា ផងណា!

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

Theme ថ្មីដែល​មាន រចនាបថ icon មូលៗ! តម្លើង​សិន បាន​ដឹង​ថា​ទាក់​ទាញ​ប៉ុណ្ណា!

  • ដោយ: Mai
  • 12:33 AM, 06 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ