អភិបាល ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាភាគីថៃ បានអនុញ្ញាតឱ្យខ្មែរ បើកលក់ទំនិញណាដែល ប៉ៈពាល់កម្មសិទ្ធិបញ្ញា ឱ្យអស់ក្នុងរយះពេល ២ ខែ

បន្ទាយមានជ័យ៖ នៅម៉ោងនេះ ឯកឧត្តមអភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ លើលទ្ធផលចរចា ថ្ងៃមិញ ដែលលោកកំពុងធ្វើ ដំណើរតាមផ្លូវថា ភាគីថៃ បានអនុញ្ញាតឱ្យខ្មែរ បើកលក់ទំនិញដែលប៉ៈពាល់ កម្មសិទ្ធិបញ្ញានោះ ឱ្យអស់ក្នុងរយះពេល កំណត់មួយ រយះពេល ២ ខែ បើលក់មិនអស់ សូមឱ្យទៅខ្មែរវិញ ចំណែកឯទំនិញ ដែលបានចាប់ថ្ងៃ មិញនោះមិនអាចទាមទារ មកវិញបានភ្លាមទេ ដោយសារតែបាន កត់ចូលក្នុង កំណត់ហេតុហើយ ។

ចំណែកខ្មែរម្នាក់ ចាប់ខ្លួនថ្ងៃមិញ នឹងមានការដោះលែង នៅថ្ងៃស្អែក ដែលគេចោទប្រកាន់ពីបទ ឆ្លងដែនខុសច្បាប់ ។ លោកបានបញ្ជាក់ថា លោកកំពុងទាក់ទង រកដី សម្រាប់បង្កើតទីផ្សា ឱ្យខ្មែរយើងលក់ដូរ ដោយមិនចាំបាច់ ទៅលក់ប្រទេសគេ ។ នេះជាសារដ៍ល្អមួយ ដល់អាជីវករខ្មែរយើង ដែលកំពុងបារម្ភ បាត់បង់ទំនិញ ។

ចំណែកការចុះចាប់ ទំនិញនេះថៃ ក៍មានផលលំបាកដែរ ដោយសារតែខាងម្ចាស់ កម្មសិទ្ធិបញ្ញា ជនជាតិ អាមេរិកកាំង ចុះផ្ទាល់ចាប់ទំនិញ៧មុខ ដែលខ្មែរ នាំមកពីចិន ក្លែងនូវកម្មសិទ្ធិរបស់គេ ។ អរគុណ ឯកឧត្តម អភិបាល ដែលលោកចំណាយ ពេលពេញមួយថ្ងៃ មិនទាន់នឹងបាន ទទួលទានអាហារផង សូមជូនពរ ឯកឧត្តមមាន សុខភាព ល្អ និងជោគជ័យគ្រប់ភារកិច្ច ។

អភិបាល ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាភាគីថៃ បានអនុញ្ញាតឱ្យខ្មែរ បើកលក់ទំនិញណាដែល ប៉ៈពាល់កម្មសិទ្ធិបញ្ញា ឱ្យអស់ក្នុងរយះពេល ២ ខែ