ឪឡឹកជួយឲ្យប្រុសៗខ្លាំងរឿងលើគ្រែ

បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រ អ៊ីតាលី បានបង្ហាញថា ទឹកឪឡឹកគឺជាឱសថធម្មជាតិ ដែលអាចជួយបង្កើនចំណង់ផ្លូវភេទសម្រាប់អ្នកដែលមានជំងឺងាប់លិង្គ។ ការសិក្សាមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Urology រកឃើញថា អាស៊ីតអាមីណូនៅក្នុងផ្លែឪឡឹក មានសមត្ថភាពជួយឲ្យប្រសើរឡើងនូវលំហូរឈាមទៅកាន់លិង្គ ដោគ្មានផលប៉ះពាល់ដូចជាថ្នាំ Viagra ឡើយ។
 
ឪឡឹកជួយឲ្យប្រុសៗខ្លាំងរឿងលើគ្រែ
ឪឡឹកមានជាតិទឹកចំនួន ៩២% ដែលជាប្រភពដ៏ល្អនៃវីតាមីន C ហើយវាមានកាលឡូរីត្រឹមតែ ៧១ តែប៉ុណ្ណោះ។ បុរសមមួយចំនួនបានងាកមកប្រើរូបមន្តធម្មជាតិមួយនេះ ជំនួសការប្រើថ្នាំ Viagra។
របស់ដែលអ្នកត្រូវការ៖
- ឪឡឹក
- ផ្លែទទឹម
- ក្រូចឆ្មា
- ម៉ាស៊ីនក្រឡុកផ្លែឈើ
ការប្រើប្រាស់៖
យកឪឡឹក ¼ , ទទឹមមួយផ្លែ, ទឹកក្រូចឆ្មា ១ផ្លែ ក្រឡុកលាយបញ្ចូលគ្នាឲ្យសបល្អ។ បន្ទាប់ពីក្លាយជាល្បាយ អ្នកអាចប្រើប្រាស់វាចំនួន ២ស្លាបព្រាបាយនៅពេលព្រឹកព្រលឹម (ពេលពោះទទេ) និងមុនពេលញ៉ាំអាហារពេលល្ងាច។
ល្បាយនេះមានផ្ទុកសារធាតុគីមីធម្មជាតិដែលអាចជួយបង្កើនលំហូរឈាមទៅកាន់លិង្គ និងមានថាមពលខ្លាំងជាងមុន ជាពិសេសវាក៏អាជួយសម្រក់ទម្ងន់ផងដែរ។
ប៉ុន្តែមានបញ្ហាតែមួយគត់ដែលអាចចំពោះភេសជ្ជៈធម្មជាតិមួយនេះគឺ នោមញឹក៕
ដោយ៖ Senghong
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!