ការបឺតមាត់គ្នាអាចបកស្រាយពីទំនាក់ទំនងស្នេហារបស់អ្នក

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Saskatchewan បានវិភាគលើរូបភាពនៃការបឺតមាត់របស់គូស្វាមីភរិយា ហើយមកប្រៀបធៀបនឹងរូបភាពនៃការថើបគ្នា ដែលគ្មានភាពរ៉ូមែនទិចរបស់សមាជិកគ្រួសារ។ ពួកគេចង់ដឹងពីរបៀបឱនក្បាលថើបបងប្អូន និងរបៀបឱនក្បាលបឺតមាត់គូស្នេហ៏។ ហើយពួកគេបានរកឃើញថា មនុស្សតែងតែឱនក្បាលទៅខាងស្តាំ ដើម្បីបឺតមាត់គូស្នេហ៏ ហើយឱនក្បាលទៅឆ្វេងនៅពេលថើបបងប្អូន។
យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការបឺតមាត់ជាការផ្តល់ឲ្យនូវរង្វាន់អារម្មណ៏ ដែលបង្កើនសកម្មភាពនៅត្រង់ខួរក្បាលផ្នែកខាងឆ្វេង។ ហើយដោយសារតែសកម្មភាពកើតមានតែទៅលើខួរក្បាលមួយចំហៀងខាងឆ្វេង ទើបធ្វើឲ្យយើងធ្វើចលនារាងកាយទៅខាងស្តាំ នៅពេលបឺតមាត់គូស្នេហ៏។
 
ការបឺតមាត់គ្នាអាចបកស្រាយពីទំនាក់ទំនងស្នេហារបស់អ្នក
វាក៏អាចបណ្តាលមកពីផ្ទៃមុខមួយចំហៀងខាងឆ្វេងបង្ហាញអារម្មណ៏ច្រើនជាងផ្ទៃមុខចំហៀងខាងស្តាំ។ ដូច្នេះអ្នកឱនក្បាលទៅខាងស្តាំ ដើម្បីអាចចែករំលែកអារម្មណ៏ជាមួយនឹងគូស្នេហ៏របស់អ្នក។
ប៉ុន្តែមានអ្វីមួយដែលជាលក្ខណៈខុសគ្នារវាងផ្នែកខាងឆ្វេង។ ផ្នែកខាងឆ្វេងអាចបង្វែរទិសដៅបាន ព្រោះអារម្មណ៏នឹងមិនឋិតក្នុងខួរក្បាលផ្នែកឆ្វេង មានន័យថា រង្វាន់អារម្មណ៏នឹងទៅនៅខួរក្បាលខាងស្តាំ ដូច្នេះអ្នកនឹងឱនក្បាលទៅឆ្វេងវិញដើម្បីបឺតមាត់គូស្នេហ៏។
ប៉ុន្តែតើការថើបសមាជិកគ្រួសារក៏ជាការផ្តល់រង្វាន់អារម្មណ៏ដែរមែនទេ? វាអាចជាបែបនេះដែរ ប៉ុន្តែយោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា បញ្ហានេះទាក់ទងនឹងដំណើរការរបស់ប្រព័ន្ធសរសៃប្រសាទ ដែលធ្វើឲ្យយើងបែរទៅទិសខុសៗគ្នា។
លទ្ធផលនៃការស្រាវជ្រាវនេះមិនបានទទួលពីមនុស្សទេ។ អ្នកស្រាវជ្រាវបានសម្គាល់មើលថា ការឱនក្បាលទៅខាងស្តាំដើម្បីបឺតមាត់គូស្នេហ៏មិនមែនជាវប្បធម៌ដូចគ្នាទាំងអស់ឡើយ។
ឧទាហរណ៏ វប្បធម៌របស់មនុស្សនៅ អារ៉ាប៊ីក និង Hebrew ឱនក្បាលទៅឆ្វេងនៅពេលបឺតមាត់គូស្នេហ៏របស់ពួកគេ។ នេះអាចមានន័យថា វិធីការបឺតមាត់គ្នាបែបរ៉ូមែនទិច ឬមិនរ៉ូមែនទិចជារឿងមួយដែលយើងរៀនពីឪពុកម្តាយពេលដែលពួកគាត់បឺតមាត់គ្នា ឬជាអ្វីដែលយើងបានឃើញនៅក្នុងភាពយន្ត។
ដូច្នេះ នៅពេលគូស្នេហ៏អ្នកឱនក្បាលរបស់គាត់ទៅខាងស្តាំដើម្បីបឺតមាត់អ្នក នេះបញ្ជាក់ថា គាត់ចង់បង្កើតភាពស្និតស្នាលជាមួយអ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ femalenetwork

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការបឺតមាត់គ្នាអាចបកស្រាយពីទំនាក់ទំនងស្នេហារបស់អ្នក