​ស្វាយ​រៀង​​ទទួល​​ប៉ូលិស ​ល្ងាច​នេះ ខណៈ​ការពារជាតិ​ទៅ​​ទឹក​ដី​វេស្ទើន

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលិស) ​នៅ​វេលា​ម៉ោង​៦​ល្ងាច។ ​ចាំ​មើល ​ក្រុម​របស់​លោក ​សុំ វ៉ាន់ដែត ​អាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​បាន​ទៀត​ឬ​អត់? ចំណែក​ក្រុម​ខ្លាំង​ជើង​​ក្រសួង​ការពារ​ជាតិ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​របស់​វេស្ទើន​​​ដែល​តទល់​គ្នា​​វេលា​ម៉ោង​៦​ល្ងាច​ដូច​គ្នា និង​មាន​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​ BTV។

 

​ស្វាយ​រៀង​​ទទួល​​ប៉ូលិស ​ល្ងាច​នេះ ខណៈ​ការពារជាតិ​ទៅ​​ទឹក​ដី​វេស្ទើន

 

ម្ចាស់​ផ្ទះ​​ស្វាយ​រៀង​២​ប្រកួត​កន្លង​មក​នេះ ​ឈ្នះ​ទាំង​ពីរ​ប្រកួត​ដោយ​បំបាក់​ក្រុម​ស៊ីម៉ាក់​ដោយ​លទ្ធផល ៦-២ ​និង​ឈ្នះ​ក្រុម Cambodian Tiger ​ក្នុង​លទ្ធផល ៦-១ ។ ចំណែក​ឯ​ស្ថិតិ​របស់​ក្រុម​ប៉ូលិស​វិញ ​២​ប្រកួត​កន្លង​មក​របស់​ពួកគេ មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​ឡើយ ​បាន​ត្រឹម​តែ​ស្មើ​ជាមួយ​ភ្នំពេញ​ក្រោន ០-០ ​និង​ចាញ់​ក្រសួង​ការពារ​ជាតិ ៤-១ ។

 

ចំពោះ​ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ស្វាយ​រៀង​និង​ប៉ូលិស​វិញ ​១២​ប្រកួត​កន្លង​មក ​ស្វាយ​រៀង​ឈ្នះ​បាន​៧​ដង ​ចាញ់​៣​ដង​និង​ស្មើ​គ្នា​២​ដង។ ​ជួប​គ្នា​រដូវ​កាល​មុន ​ស្វាយ​រៀង​ក្នុង​ដី​ខ្លួន​ឯង​បាន​ត្រឹម​ស្មើ​១-១ ​តែ​ក្រៅ​ដី​យក​ឈ្នះ ២-០ ។

 

អត្ថបទ៖ មុន្នី រម្យ