អ្នក​ចាត់​ការ​បឹងកេត​ប្រាប់​មូល​ហេតុ​​​​យក​​​ Bata មួយរដូវ​កាល

​ដើម្បី​ផ្តល់​ឱកាស​​ដល់​អតីត​​ម្ចាស់​ស្បែក​ជើង​មាស​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៤ ក្លឹប​បឹងកេត​អង្គរ​បាន​​​សម្រេច​​​ចុះ​កុងត្រា​រយៈ​ពេល​មួយ​រដូវ​កាល​ជា​មួយ​អតីត​ខ្សែ​ប្រយុទ្ធ​​ប្រយុទ្ធ​ស្វាយរៀង Dzama Bata ដើម្បី​បង្ហាញ​​សមត្ថភាព​នា​រដូវ​កាល​២០១៦​នេះ។

អ្នក​ចាត់​ការ​បឹងកេត​ប្រាប់​មូល​ហេតុ​​​​យក​​​ Bata មួយរដូវ​កាល Dzama Bata (កណ្តាល) (រូបថត៖ Boeung Ket FC)

 

លោក បែ មករា អ្នក​ចាត់​ការ​ក្លឹប​​បឹងកេត​អង្គរ​បាន​ប្រាប់​ថា ៖«​យើង​ចង់​ផ្តល់​ឱកាស​ឲ្យ​គាត់ ពី​ព្រោះ​យើង​ឃើញ​កម្រិត​សមត្ថភាព​របស់​គាត់​​លេង​បាន។ ដោយ​សារ​តែ​កាល​មុន​ពេល​វេលា​ខ្លី  គាត់​ចូល​ជា​មួយ​ក្រុម​អត់​ទាន់​ចុះ អីចឹង​យើង​ផ្តល់​​ឱកាស​ឲ្យ​គាត់​ម្តង​ទៀត​ដើម្បី​ឲ្យ​គាត់​បាន​បង្ហាញ​នូវ​អ្វី​ដែល​គាត់​មាន»។

 

កីឡាករ Dzama Bata លេង​ឲ្យ​​ក្លឹប​ស្វាយរៀង​បាន​២​រដូវ​កាល​​ពោល​គឺ​រដូវ​កាល​២០១៤​ រូប​គេ​​បាន​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​​សម្រាប់​ការ​ឈ្នះ​ស្បែក​ជើង​មាស និង​រដូវ​កាល​២០១៥​កន្លង​​ទៅ​រូប​​គេ​ស៊ុត​បាន ២៣​គ្រាប់​ ហើយ​ក៏​ចប់​កិច្ច​សន្យា​ជា​មួយ​ក្លឹប​ខេត្ត​ស្វាយរៀង​មួយ​នេះ។ បន្ទាប់​ពី​ចប់​កិច្ច​សន្យា​រូប​គេ​ត្រូវ​អ្នក​ចាត់ការ​ក្លឹប​​បឹងកេត​ចាប់​អារម្មណ៍​កោះ​ហៅ​​លេង​ពាន​រង្វាន់ 2015 Toyota Mekong Club Championship ប៉ុន្តែ​ហាក់​ដូច​ជា​ធ្វើ​មិន​បាន​ល្អ​ឡើយ​ទើប​មិន​បាន​ចុះ​កុងត្រា​ពី​ពេល​នោះ។ ទោះ​ជា​យ៉ាង​ណា ​បឹងកេត​នៅ​តែ​ចាប់​អារម្មណ៍ និង​ផ្តល់​កិច្ច​សន្យា​តែ​ម្តង៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា