​រឿង​ដែល​គ្មានរ​ណា​ប្រាប់​អ្នក អំពី​ការ​សម្រាលកូន​ដោយ​វះកាត់​

​រឿង​ដែល​គ្មានរ​ណា​ប្រាប់​អ្នក អំពី​ការ​សម្រាលកូន​ដោយ​វះកាត់​

​ការ​សម្រាលកូន​ដោយ​វះកាត់ គឺជា​ជម្រើស​តែមួយគត់ នៅពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិន​អាច​សម្រាលកូន​ដោយ​ធម្មជាតិ​បាន​។ យ៉ាងណាមិញ ការ​សម្រាលកូន​ដោយ​វះកាត់ មាន​អាថ៌កំបាំង​មួយចំនួន ដែល​គ្មាន​នរណា​ធ្លាប់​ដឹង​ឡើយ​។ តើ​អាថ៌កំបាំង​ទាំងនោះ មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅ​ពេល​អ្នក​សម្រាលកូន ដោយ​វះកាត់​ជា​លើកដំបូង យក​ល្អ អ្នក​ត្រូវ​ទុក​គម្លាត​នៃ​ការ​មានកូន​លើក​ក្រោយ យ៉ាងហោចណាស់ ៣ ឆ្នាំ​ដែរ​។ បើសិនជា​មាន​កូន​លឿន​ជាង​នេះ ការ​ប្រឈម​នឹង​ការ​សម្រាល​ដោយ​វះកាត់ នឹង​មាន​កាន់តែច្រើន​។
  2. ​ស្ត្រី​សម្រាលកូន​ដោយ​វះកាត់​រួច ត្រូវ​ការថែរក្សា​រាងកាយ​ឲ្យបាន​ល្អ ក្នុង​រយៈពេល ៤០ ថ្ងៃ​ដំបូង ឬ ៦ សប្តាហ៍​សិន ហើយ​ចៀសវាង​ការ​ហាត់ប្រាណ​រហូតដល់ ៦ ខែ​ឯណោះ​។ យ៉ាងណាមិញ អ្នក​ក៏​អាចធ្វើ​សកម្មភាព​រាងកាយ បែប​មូលដ្ឋាន​បានដែរ ដូចជា ការ​ហាត់ប្រាណ​ទៅ​លើ​សាច់ដុំ​កម្រាល​គូ​ថ ដើម្បី​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹងខ្នង​។ ចូរ​ចាប់ផ្តើម​ធ្វើ​បែប​នេះ​បន្តិច​ម្តងៗ និង​យឺតៗ​ទៅ​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការដើរ ប៉ុន្តែ ត្រូវ​ចៀសវាង​ការលើក​របស់​ធ្ងន់ៗ រយៈពេល ៤០ ថ្ងៃ​ដំបូង​។ ក្រោយពី ៣ ខែ​រួច​មក អ្នក​អាច​ចាប់ផ្តើម​ធ្វើការ ដូច​ធម្មតា​វិញ​ហើយ​។
  3. ​ការ​បំបៅ​ដោះកូន គឺជា​រឿង​ដ៏​ល្អ​បំផុត ក្រោយ​ពី​សម្រាលកូន​រួច បើសិនជា​រាងកាយ​អ្នក អនុញ្ញាតិ​។ ស្ត្រី​ភាគច្រើន ចាប់ផ្តើមបំបៅ​ដោះកូន​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​សម្រាលកូន​រួច​តែម្តង​។ យ៉ាងណាមិញ ការ​បំបៅ​ដោះកូនៅ​ថ្ងៃ​ដំបូង ឬ​ភ្លាមៗ គឺ​គ្មាន​អ្វី​ជា​បញ្ហា​ឡើយ​។
  4. ​ការ​ធាត់​ឡើង​ទម្ងន់ និង​ការ​សម្រាលកូន​ដោយ​វះកាត់ គ្មាន​អ្វី​ទាក់ទង​គ្នា​ឡើយ ផ្ទុយទៅវិញ បើសិន​ជា​ស្ត្រី ធ្វើ​សកម្មភាព​រាងកាយ​បានល្អ និង​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ ពួកគេ​នៅ​តែ​រក្សា​រាង​ដ៏​ស្អាត​ដដែល​ទេ​។ ការ​ធាត់ អាច​ដោយសារ​តែ​ស្ត្រេ​ស និង​ញ៉ាំ​អាហារ​ឆ្ងាញ់​ពេក ក្រោយ​ពី​វះកាត់​រួច​។ យក​ល្អ អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ចាប់ផ្តើម​ហាត់ប្រាណ ដើម្បី​រស់នៅ​បែប​សកម្ម​។
  5. ​របប​អាហារ​ដ៏​ត្រឹមត្រូវ មាន​សារៈសំខាន់​ណាស់​។ អាហារ​ជ្រាយៗ ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំ នៅ​ថ្ងៃ​ទី​ពីរ ក្រោយ​ពី​វះកាត់​រួច​។ ចូរ​ចៀសវាង​អាហារ​ជ្រាយៗ មាន​ជាតិ​ខ្លាញ់​ច្រើន​។ ចាប់ពី​ថ្ងៃ​ទី​បី​ទៅ អាហារ​រឹង​ធម្មតា ដែល​សម្បូរ​ជាតិ​ដែក និង​សរសៃ ត្រូវតែ​ញ៉ាំ​ឲ្យបាន​ច្រើន​។ វីតាមីន C ក៏​ជួយ​ឲ្យ​របួស ឆាប់​ជា​វិញ​ដែរ​។ ចូរ​បន្ថែម​បន្លែស្រស់ ផ្លែឈើ​ស្រស់ និង​សាច់​សុទ្ធ​ទៅ​ក្នុង​របប​អាហារ​ផង​។ កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។ របប​អាហារ​ផ្តល់​សុខភាព និង​មាន​ជីវជាតិ​ខ្ពស់ នឹង​មិន​ធ្វើឲ្យ​អ្នក ឡើង​ទម្ងន់​ឡើយ ក្រោយ​ពី​វះកាត់​រួច​។
  6. ​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​។ នេះ​ដោយសារ​តែ​អ្នក រង​ភាព​តានតឹង​ក្នុង​អារម្មណ៍​ច្រើនពេក ក្នុង​ពេល​សម្រាលកូន​។ តែ​វា​នឹង​បាត់​ទៅ​វិញ នៅ​រយៈពេល​ពីរ​បី​សប្តាហ៍​ក្រោយ​។
  7. ​ខណៈពេល​ដែល​អ្នក ត្រូវ​ថែរក្សា​កូនតូច ក្រោយ​ពី​សម្រាល​ដោយ​វះកាត់​រួច​នោះ ការថែទាំ​សុខភាព ជាពិសេស របួស​ឲ្យ​ជាសះស្បើយ ក៏​ជា​រឿង​សំខាន់​ដែរ​។ ចូរ​ធ្វើយ៉ាងណា ឲ្យ​ខ្លួន​ឯង​ក្តៅ​ល្មម ព្រោះ​ការ​កណ្តាស់ និង​ក្អក អាច​នឹង​ដាក់​សម្ពាធ​ខ្លាំង​ទៅ​មុខរបួស​បាន​។ មិន​ត្រូវ​ងើបឈរ ឲ្យ​ត្រង់ខ្លួន​ឡើយ​។ ចូរ​គេង​ចំហៀង​ជានិច្ច​។
  8. ​បើសិនជា​អ្នកជំងឺ​ធា​ត់ ការ​ប្រឈម​នឹង​ជំងឺ មាន​កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន​ជ្រៅៗ គឺ​ខ្ពស់​ណាស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។