ពីកុមារីលក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ

ភ្នំពេញ៖ ភាពឯកា កង្វះភាពកក់ក្តៅ កំសត់កម្រ តែលតោល គឺជាកម្លាំងចិត្តដ៏រឹងមាំ រុញច្រានឲ្យ អតីតកុមារី លក់នំ និងទឹកកកដុំ ហ៊ឹម សុភ័ក្រ ក្លាយទៅជាស្រ្តីជើងខ្លាំង ជោគជ័យក្នុងមុខជំនួញ អាជីវកម្មគ្រឿង សម្អាង គ្រួសារកក់ក្តៅ ក្នុងស្រុក។

ដៃម្ខាងជូតតំណក់ ទឹកភ្នែកដែលហូរ កាត់ថ្ពាល់ ឯដៃម្ខាងទៀតទប់ដើមទ្រូង រួចសួរខ្លួនឯងថា “ហេតុអីបានជាខ្ញុំអភ័ពម្ល៉េះ មិនមានភាពកក់ក្តៅដូចកូនគេ?” នេះជាសំនួនរឿយៗ ដែលអ្នកនាងហ៊ឹម សុភក្រ័ តែងលាក់ទុកក្នុងចិត្តតែម្នាក់ឯង ពុំប្រាប់អ្នកណា កាលនៅវ័យ៧ឆ្នាំជាកុមារី កំព្រាឳពុកម្តាយ។

រាល់ថ្ងៃ សុភ័ក្រតែងតែ ភាពមមាញឹកតម្រៀបនំដាក់លើចង្អេរ សម្រាប់លក់ និងមើលថែប្អូនៗ ជាមួយជីដូនចាស់។

មួយឆ្នាំក្រោយមក ជីវភាពរបស់ សុភ័ក្រកាន់តែលំបាកទៅៗ ដោយសារ ជីដូន របស់នាង ត្រូវបានលាចាកលោកនេះទៅ បន្សល់ទុកនៅភាព សោកសៅ ឯកា និងតែលតោល ជា ស្រមោលអន្ទង់តោងប្រាណ។  ក្រោយមក សុភ័ក្រត្រូវបានអ៊ុំស្រី រើសយកមកចិញ្ចឹម ចំនែឯ ប្អូនរបស់នាងត្រូវបាន សាច់ញាតិខាងឳពុក យកទៅចិញ្ចឹម។

រស់នៅជាមួយអ៊ុស្រីបង្កើត សុភ័ក្របានញុំាឆ្អែត ប៉ុន្តែក៏ត្រូវខំធ្វើការ ខ្លាំងក្លាណាស់ដែរ ហើយពុំដែលមានឱកាល ចូលសាលារៀនដូចក្មេងស្រី ដទៃទៀត។

ដោយសារមើលឃើញពីភាព លំបាករបស់សុភ័ក្រ មា្តយមីងរបស់នាង ក៏ទទួលយកនាង មកធ្វើជាកូនចិញ្ចឹម ហើយជួយផ្គត់ផ្គង់ឲ្យ នាងបានចូលរៀនសូត្រ ចប់ថ្នាក់ទី១២។

ជាអកុសល ម្តាយធម៌របស់នាង ក៏ត្រូវបានលាចាកលោកនេះទៅ ហើយ សុភក្រ័ ក៏ចូលរៀន មហាវិទ្យាល័យបណ្តើរ ធ្វើការបណ្តើរដោយខ្លួនឯង។

ដោយសារហត់នឿយនឹង ជីវភាពលំបាក និងការងាររត់តុ សុភក្រក៏បានសម្រេចចិត្ត ឈប់រៀន ហើយស្វែងរកការងារថ្មីសម្រាប់ជីវិត។ មិនយូរប៉ុន្មាន សុភ័ក្រអាចរកការងារល្អធ្វើ នៅមុន្ទីពេទ្យធ្មេញអន្តរជាតិ ជាមួយជំនួយការ ជាន់ខ្ពស់។

ក្រោយមកទៀត សុភ័ក្រក៏បានចាប់ផ្តើមជីវិត អាពាហ៏ពិពាហ៏ និងបានបង្កើតបានគេហទំព័រហ្វេសបុក ផ្ទាល់ខ្លួនសម្រាប់គ្រូសារខ្លួន ដែលមានឈ្មោះថា “គ្រួសារកក់ក្តៅ”។

អ្នកនាង ហ៊ឹម សុភ័ក្រពន្យល់ថា៖ “គ្រសារនាងខ្ញុំ និងនាងខ្ញុំ បានរួចដៃគ្នាបង្តើតនូវ គេហទំព័រហ្វេកបុក សម្រាប់គ្រួសារយើង មានឈ្មោះថា គ្រួសារកក់ក្តៅ។ យើងសម្រាប់ចិត្តដាក់ឈ្មោះបែបនេះ ដោយសារយើង មានប្រវត្តិស្រដៀងគ្នា និងចង់បានគ្រួសារកក់ក្តៅមួយ”។

ពីមួយថ្ងៃទៅមួយថ្ងៃ គេហទំព័រ គ្រសារកក់ក្តៅ មានអ្នកគាំទ្រកាន់តែច្រើនឡើងច្រើនឡើង រហូត ជំរុញឲ្យ អ្នកនាង ហ៊ឹម សុភ័ក្រ ចាប់អាជីវភាពខ្នាតតូចល្មម គឺ “គ្រួសារកក់ក្តៅ Online Shop”។

បន្ទាប់ពីបើកដំណើរការ ពុំទាន់បានមួយឆ្នាំផង ធ្វើឲ្យ សុភ័ក្រ អាចមានលទ្ធភាព ពង្រីកហាងដល់ទៅ  ៦ សាខា នៅទូទាំងប្រទេស ពោលគឺ នៅភ្នំពេញមាន ៤ សាខា នៅទីក្រុងភ្នំពេញ និងពីរសាខាទៀត នៅប៉ោយប៉ែត និងសៀមរាប។

សុភ័ក្រ និយាយថា៖ “នាងខ្ញុំពុំដែលនឹកស្មានដល់ថា នាងខ្ញុំអាចក្លាយទៅជាម្ចាស់ អាជីវកម្ម ផលិតផលគ្រឿងសម្អាង ដែលមានដំណើរការ រលូនបែបនេះសោះ។ នេះដោយសារតែមានការ គាំទ្រពីសំណាក់ អតិថិជន កិច្ចខិតខំប្រឹងប្រែងរបស់នាងខ្ញុំ និងការជួយជ្រុមជ្រែងពីស្វាមីនាងខ្ញុំ”។

បច្ចុប្បន្ន អ្នកនាងហ៊ឹម សុភ័ក្រ គឺជាម្ចាស់មុខជំនួញ អាជីវកម្មផលិតផល គ្រឿងសម្អាងក្នុងស្រុកមួយ ដែលកំពុងមានការពេញនិយម ពីសំណាក់ប្រជាតិខ្មែរ និងបរទេស និងមានគេឈ្មោះល្បីល្បាញ នៅក្នុងបណ្តាញហ្វេកបុក និងប្រព័ន្ធផ្សព្វផ្សាយនានា។

អ្នកនាង សុភ័ក្របានចែករំលែក គន្លឺះសំខាន់ដែលធ្វើឲ្យមុខជំនួញ របស់ខ្លួនជោគជ័យថា៖ “ទីមួយត្រូវសិក្សាទីពីផ្សារ ទីពីរតម្លៃគុណភាព ទីតាំង និងយុទ្ធសាស្រ្តទីផ្សារ។ ជាឧទាហរណ៏ យុទ្ធសាស្រ្តទីផ្សារខ្លាំងជាគេបំផុតរបស់ក្រុមហ៊ុននាងខ្ញុំ គឺបណ្តាញសង្គម ហ្វេកបុក”។

ចុងក្រោយ ស្រី្តដែលជោគជ័យ ក្នុងមុខជំនូញរូបនេះ សូមអំពាវនាវដល់ ស្រ្តីដែលខ្វះភាពកក់ក្តៅ ស្រ្តីទន់ខ្សោយ និងត្រូវបានរំលោភបំពានថា៖ “សូមកុំអស់សង្ឈឹម ត្រូវចេះងើបឈរ តស៊ូក្នុងឆាកជីវត ហើយថ្ងៃណាមួយអ្វីយើងបានជោគជ័យដូចបំណង”៕