បាត់ខ្លួន​​ ជិត​១​ខែ ប្រទះស​ពក្រៀមស្វិត ​​​ក្នុង​ចម្ការ​​កៅស៊ូ

ខេត្តស្ទឹងត្រែង ​៖ ស្ត្រី​​ចំណាស់​ម្នាក់​​ បាត់​ខ្លួ​ន​​​​អស់ជាច្រើន​ថ្ងៃ​ ​ស្រាប់តែ​​ត្រូវ​​គេ​ប្រទះឃើញ ​​សព​នៅ​ក្នុង​​ចំការ​កៅស៊ូ​​ក្រុមហ៊ុន​មួយ​​កន្លែង​ស្ថិត​នៅ​ចំណុច​ត្រពាំង​ល្អក់ ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ជាប់​ព្រំប្រទល់​ស្រុក​សេ​សាន​ ​ខណៈ​​កម្មករ​​ដក​កំ​ឡូងម្នាក់ដើរ​​ទៅ​រក​ឃ្មុំ ​បង្កឱ្យភ្ញាក់ផ្អើល​នៅវេលាម៉ោង០១​ និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៤​ មីនា​ ២០១៦ ​។

​សព​ស្ត្រី​​ខាងលើ មាន​​សភាព​ក្រៀម​ស្វិត​ទៅ​ហើយ ព្រោះត្រូវក្រុមគ្រួសារ​ថា ​បាន​​បាត់​ខ្លួន​​ចាប់តាំងពី​ថ្ងៃ​ទី​៨​ កុម្ភៈ ​​មកម្ល៉េះ ​ក្រោយ​ថ្ងៃ​ពិធី​​បុណ្យចូលឆ្នាំ​​ប្រពៃណី​ចិន​-​​វៀតណាម​ ។ ​

បើ​​តាម​ការ​អះអាង​ពី​កូនស្រី​របស់​សពបាន​រៀបរាប់​ថា ម្តាយ​របស់​ខ្លួន​ជា​អ្នក​ហូប​ស្រា ​មាន​ថ្ងៃ​ខ្លះ​ហូប​ច្រើន​ និង​ថ្ងៃ​​ខ្លះ​​គាត់ក៏​​មិន​ហូប​នោះ​ដែរ ​។ ​​ម្តាយ​ខ្លួនមាន​​ឈ្មោះ​លន់ យី អាយុ​៦២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សា​ក្តី ឃុំ​ព្រែក​ភ្នៅ ស្រុក​ស៊ី​ន្ធ​កណ្តាល ខេត្តព្រៃវែង គាត់​ជា​កម្មករ​ថែទាំ​ចំការ​តា​ស្រ៊ា​ង នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង​ក្រុង​ស្ទឹង​ត្រែង​ ។

​នាង​បន្ត​ថា ​ក្រោយ​ចូល​ឆ្នាំ​ចិន​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៨ ​កុម្ភៈ ​២០១៦ ​អ្នកគ្រប់គ្រង​ចំការ​បាន​ប្រាប់ថា ​ម្តាយ​បាត់​ខ្លួន​មិនដឹង​ទៅ​ទីណា​ទេ អ្នក​តំណា​​ចំការ​នោះ ​រួម​ជានា​ងក៏​ទៅ​រាយការណ៍​ ប្រាប់​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧២២​ភ្នំ​ក្រហម​ និង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម ​បូក​ផង​ដែរ រហូត​ដល់​ថ្ងៃ​ទី​៤​ មីនា​ ២០១៦ ​ទើប​ទទួល​ដំណឹង​ថា​ ត្រូវ​គេ​ប្រទះ​ឃើញ​សព​​ស្ត្រី​ម្នាក់​នៅ​ក្នុង​ចំការ​កៅស៊ូ​ របស់​ក្រុមហ៊ុន​មួយ​​ក​ន្លែង ​ជាប់​ព្រំប្រទល់​ស្រុក​សៀម​បូក​ និង​ស្រុក​សេ​សាន ។ ពេល​នោះ​ខ្លួន​បាន​ទៅ​មើល​ ទើប​ដឹង​ជា ​ជា​សព​ម្តាយ​​ដែល​បាន​បាត់​ខ្លួន​នោះ ​។

បាត់ខ្លួន​​ ជិត​១​ខែ ប្រទះស​ពក្រៀមស្វិត ​​​ក្នុង​ចម្ការ​​កៅស៊ូ
បាត់ខ្លួន​​ ជិត​១​ខែ ប្រទះស​ពក្រៀមស្វិត ​​​ក្នុង​ចម្ការ​​កៅស៊ូ
បាត់ខ្លួន​​ ជិត​១​ខែ ប្រទះស​ពក្រៀមស្វិត ​​​ក្នុង​ចម្ការ​​កៅស៊ូ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត