សុខភាព &raquo សុខភាព

ការ​បង្ក​កំណើត​ទារក​ផ្តើម​ចេញពី​ការ​រួម​ផ្សំ​រវាង​ធាតុ​របស់​បុរស និង​ស្ត្រី​នៅ​ពេល​ដែល​ពួក​គេ​រួមរ័ក​ដោយនៅ​ក្នុង​ទឹកកាម​បុរស​មាន​មេជី​វិត​រាប់​លាន​មេជី​វិត​ដែល​វា​មាន​រាង​សណ្ឋាន​ស្រ​ដៀង​នឹង​កូន​ក្អុក ។ នៅ​ពេល​ទឹកកាម​របស់​បុរស​មួយ​តំណក់​ធ្លាក់​ចូល​ទៅ​ក្នុង​យោនី​ស្ត្រី​ហើយ វា​នឹង​ចាប់ផ្តើមរ​ត់រក​អូវុល​របស់​ស្ត្រី​ដើម្បី​បង្ក​កំណើត ។ ខាងក្រោម​នេះ​គឺជា​ដំណើរ​នៃ​ការ​លូតលាស់​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ដែល​ស្ត្រី​គ្រប់​រូប​គប្បី​ដឹង ៖

ខែ​ទី​១ ៖ បេះដូង ប្រដាប់​រំលាយ​អាហារ​ឆ្អឹងខ្នង និង​សរសៃ​ឆ្អឹងខ្នង​ចាប់ផ្តើម​លេច​ចេញ​ជា​រូបរាង ។
ខែ​ទី​២ ៖ បេះដូង​ចាប់ផ្តើម​ដំណើរការ ចំណែកឯ​ភ្នែក ច្រមុះ បបូរមាត់ អណ្តាត ត្រចៀក និង​ធ្មេញ​បាន​លេច​ចេញ​ជា​រូបរាង ។
ខែ​ទី​៣ ៖ ដៃ បាតដៃ ម្រាមដៃ ជើង ប្រអប់ជើង និង​ម្រាមជើង​បាន​លេច​ចេញ​ជា​រូបរាង ក្នុង​រយៈពេល​នេះ​ទារក​មានការ​លូតលាស់​សរីរាង្គ និង​ជាលិកា​បាន​ច្រើន ។

ខែ​ទី​៤៖ ទារក​បាន​និង​កំពុង​លូតលាស់​ដោយ​មិនដឹង​ខ្លួន​ដូច​ជា​កំពុង​បឺត​ជញ្ជក់ ស្រូប​និង​អាច​ចាប់ផ្តើម​បឺត​ជញ្ជក់​មេដៃ ពន្លក​តាម​អញ្ចាញធ្មេញ​កំពុង​លូតលាស់ ក្រពេញ​ញើស​កំពុង​លេច​ចេញ​ជា​រូបរាង នៅ​លើ​បាតដៃ​និង​បាតជើង ។ ម្រាមដៃ​និង​ម្រាមជើង គឺ​មើលឃើញ​ច្បាស់ ស្បែក​គឺ​មាន​ពណ៌​ស៊ី​ជម្ពូ​ឃើញច្បាស់ ស្រទាប់​ទន់ជ្រាយ និង​មាន​រោម​កែវ​ក្នុង​រយៈពេល​នេះ​ទារក​អាច​នឹង​មាន​ទម្រង់​ជា​មនុស្ស​ប្រាកដ តែ​ទារក​មិន​អាច​ចាក​ចេញពី​ផ្ទៃ​របស់​អ្នក​ម្តាយ​បាន​ទេ ។

ខែ​ទី​៥ ៖ សរីរាង្គ​ខាងក្នុង​កំពុង​ពេញ​លូតលាស់ ចំណែក​ចិញ្ចើម ត្របក់​ក្នែ​ក និង​រោមភ្នែក​បាន​ដុះ​ចេញ​ឡើង ។
ខែ​ទី​៦ ៖ ភ្នែក​ចាប់ផ្តើម​ញែក និង​បើកភ្នែក ពេល​ខ្លះ​មួយ​ភ្លែត​ៗ​ដែរ ។
ខែ​ទី​៧ ៖ ពន្លក​នៃ​ជី​វ្ហា​វិញ្ញាណ បាន​ត្រូវ​លូតលាស់​ឡើង ស្រទាប់​ខ្លាញ់​បាន​លេច​ចេញ​ជា​រូបរាង ហើយ​សរីរាង្គ​គឺ​កំពុង​ពេញ​លូតលាស់​ឡើង ។
ខែ​ទី​៨៖ ការ​លូតលាស់​ទាំងមូល គឺ​មានការ​ឆាប់រហ័ស​នៅ​ក្នុង​ខែ​នេះ ។ ការ​លូតលាស់​ខួរក្បាល​ក៏​កើនឡើង​ខ្លាំង​នៅ​អំឡុង​ខែ​នេះ​។ សរីរាង្គកាយ​ភាគច្រើន​គឺ​លូតលាស់ លើកលែងតែ​សួត ចំណែក​ក្រលៀន ក៏​ត្រួ​វ​បាន​លូតលាស់​ពេញលេញ ។

ខែ​ទី​៩៖ សួត បាន​លូតលាស់​ពេញលេញ ។ ទារក​មានការ​លូតលាស់​ពេញលេញ​និង​អាច​ចេញ​មក​ខាងក្រៅ​បាន ។

អ្នក​ម្តាយ​គ្រប់​រូប​ត្រូវ​ដឹង​ថា ចំណីរ​អាហារ​គឺ​មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​រា​ង្គ​កាយ​ទាំងមូល​របស់​ទារក ជា​ពិសេស​គឺ​ខួរក្បាល​របស់​ទារក​តែ​ម្តង ៕