ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​​បើកបរ​ក្នុង​ល្បឿ​យ៉ាង​លឿន​វ៉ា​គេ​វ៉ា​ឯង​ជ្រុល​ចង្កូត​ទៅ​​ផ្លូវ​ម្ខាង​ទៀត​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ឌុ​ប​គ្នា​២​នាក់​បងប្អូនបណ្តាល​​ឱ្យ​បងប្រុស​ជា​អ្នក​ឌុ​ប​ខ្ទាត​ចូល​​ក្រោម​កង​ខាងក្រោយ​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្អូនប្រុស​ខ្ទាត​ចេញ​ក្រៅ​រង​របួសស្រាល ​​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ​​មី​នា ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​វត្ត​ជោក​មង្គល ហៅ​វត្ត​ព្រែក​ភ្នៅ ក្នុងភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

សព​ជន​រង​គ្រោះ​​ឈ្មោះ កុក ហាក់​ថា​ន់ ​អាយុ​២៥​ឆ្នាំ​ ​មុខ​របរ​ដេរ​ស្បែកជើង និង​ប្អូនប្រុស​រង​របួសស្រាល​​ឈ្មោះ កុក ហាក់​ហៀ​ង អាយុ​២០​ឆ្នាំ ជាង​ពិ​ដាន ជា​ជនជាតិ​វៀតណាម ​ទាំង​ពីរនាក់​ត្រូវជា​បងប្អូន​បង្កើត​ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ចិន ព​ណ៌ខ្មៅ ​ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​ក្រហម​លាយ​ខៀវ ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​ដឹក​អ្នកដំណើរភ្នំពេញ-ហូ​ជី​ម៉ិ​ញ ឃាត់​ខ្លូ​ន​ព្រូ​រថយន្ត​បាន​ម្នាក់​​ឈ្មោះ នួន ផានិត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លាំ​ងសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕