ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តឧត្តរមានជ័យ ៖ យោង​តាម​គោល​នរ​យោ​បាយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​នាយក​រដ្ឋមន្ត្រី​ថៃ​ រវាង​ប្រ​ទេស​ទាំង​២​បាន​ជំរុញ​ថ្នាក់​ខេត្ត​រួម​គ្នា​យកចិត្ត​ទុក​ដាក់​អភិ​វ​ឌ្ឍតាម​ខ្សែបន្ទាត់​ព្រំដែន​ ដើម្បី​អូស​ទាញ​លើ​វិស័យ​ទេសចរណ៍ ​និង​វិស័យសេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​ និង​​ជូ​ន​​ដល់​សង្គម​ជាតិ ក្នុង​នោះ​ក៍​មានការ​រារាំង​ពី​សំណាក់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៤ ​មី​នា ​២០១៦ ​​ស្ថិត​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ​​។

​ក្នុង​កិច្ចប្រជុំ​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ ​ប្រទេស​កម្ពុជា​​ និង​អាជ្ញាធរ​ខេត្ត​ស៊ីសាកេ​ត ​ប្រទេស​ថៃ ជា​ច្រើន​បាន​លើកយក​មក​ពិភាក្សា​គ្នា​លើ​តំបន់​ព្រំដែន​គោក​កម្ពុជា​-ថៃ​ធ្លាប់​កើត​មាន​ព្រំដែន​សមរភូមិ​ក្តៅ​ឲ្យ​តំបន់​នេះ​មាន​សុខ​សន្តិភាព​ពេញលិញ​ រួម​គ្នា​​អភិ​វ​ឌ្ឍច្រក​ទ្វារ​អន្តរជាតិ​ជាំ​ប្រែ​ក្លាយជា​ច្រក​ទ្វារ​សេដ្ឋកិច្ច​អាស៊ាន ។

លោក​ ស ថា​វី​ អភិបាលខេត្ត​ឧត្តរមានជ័យ ​និង​​លោក​ឧក​ញ៉ា ​លឹ​ម ហេង​ នាយក​ក្រុមហ៊ុន​កា​ស៊ីណូ សា​ងាំ​រី​សត​ បាន​យកចិត្ត​ទុក្ខ​ដាក់​ធ្វើការ​អភិ​វ​ឌ្្ឍ​សាងសង់​ផ្លូវ​ដែល​មាន​​ទំ​ហំ​ទទឹង​៣៦​ម៉ែត្រ​ បណ្តោយ​២០០​ម៉ែត្រ​ ដោយ​ចាក់​បេតុង​​ និង​​ដាក់​អ៊ូ​ស្កូសម្រាប់​ឲ្យ​មន្ត្រី​បម្រើ​ការងារ​ទាំង​៤​ស្ថាប័ន បង្គុយ​ទទួលភ្ញៀវ​ជាតិ​​ និង​​ភ្ញៀវ​អន្តរជាតិ​មួយ​កន្លែង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ឲ្យ​មាន​សោ​ភ័​ណ​ភាព បើ​គិត​ជា​(​ថវិកា​)​សរុប​ជាង​១០​ម៉ឺន​ដុល្លា​រអា​មេ​រិ​ក​ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព