Leicester បំបាក់​Watford ១-០ ដើម្បីដាច់​៥ពិន្ទុ​នៅ​កំពូល​តារាង

ក្រុម Leicester City បាន​យក​ឈ្នះ Watford ១-០ ក្រៅ​ដី​យប់មិញ​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​មាន​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី ក្រុម​លេខ​២ Tottenham Hotspur រហូត​ដល់​៥​ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​៩​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។

 

 

Leicester បំបាក់​Watford ១-០ ដើម្បីដាច់​៥ពិន្ទុ​នៅ​កំពូល​តារាង

 

 

ជ័យជម្នះ​ដ៏​មាន​សារៈ​សំខាន់​របស់ Leicester យប់មិញ​បាន​មក​ពី​ថ្វី​ជើង​កីឡាករ Riyad Mahrez នៅ​នាទី​៥៦ ហើយ​ជា​គ្រាប់​បាល់​ទី​១៥ ហើយ​របស់​គេ​នៅ Premier League រដូវកាល​នេះ។ ដោយ​ឡែក Arsenal និង Spurs ដែល​គេ​ចាត់​ទុក​ថា​ជា​ក្រុម​មាន​ភាគ​រយ​ខ្ពស់​ប្រជែង​ជើងឯក បាន​ត្រឹម​ស្មើគ្នា ២-២ ប៉ុណ្ណោះ​នៅ​ទឹកដី White Hart Lane។

 

 

Leicester បច្ចុប្បន្ន​មាន ៦០ពិន្ទុ ក្រោយ​លេង​បាន ២៩ប្រកួត​ដាច់​ក្រុម Tottenham Hotspur ៥ ពិន្ទុ និង​លេខ​៣ Arsenal ៨​ពិន្ទុ ហើយ​មាន ១១ពិន្ទុ​លើ​ក្រុម​លេខ​៥ West Ham United។

 

 

លទ្ធផល​គូ​ផ្សេង​ទៀត៖ Chelsea ១-១ Stoke, Everton ២-៣ West Ham, Man City ៤-០ Aston Villa, New Castle ១-៣ Bournemouth, Southampton ១-១ Sunderland, Swansea ១-០ Norwich៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC