តារា​ល្បី​​ចិន Li Bingbing ត្រៀម​ចូល​សម្ដែង​រឿង “The Expendables 4”

តារា​សម្ដែង​ស្រី​ជួរ​មុខ​របស់​ចិន Li Bingbing បាន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន នឹង​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ល្បី​ហូលីវូដ “The Expendables” វគ្គ​៤ ដែល​នឹង​ចាប់​ផ្ដើម​ថត​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

 

តារា​ល្បី​​ចិន Li Bingbing ត្រៀម​ចូល​សម្ដែង​រឿង “The Expendables 4”

 

ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ម៉ាក​នាឡិកា​ដៃ​ប្រណិត​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​​វ័យ ៤៣ឆ្នាំ បាន​និយាយ​ថា នាង​ត្រូវ​បាន​គេ​ទាក់ទង​តាំង​ពី​៣ឆ្នាំ​មុន​ម្ល៉េះ​ដើម្បី​ឲ្យ​ដើរ​តួ​ក្នុង​​ខ្សែ​ភាពយន្ត​របស់​តារា​សម្ដែង Sylvester Stallone (រ៉ាំបូ)​ នេះ។ ដំបូង​ឡើយ ខ្សែ​ភាពយន្ត​នេះ​ត្រូវ​គ្រោង​ថត​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​​ក៏​មាន​ការ​កែ​សម្រួល​សាច់​រឿង​ជា​បន្ត​បន្ទាប់។ ដំណើរ​ការ​ថត​ពិត​ប្រាកដ​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​ឧសភា ខាង​មុខ​នេះ ហើយ​អត្ថបទ​រឿង​ (Script) នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ។​​

 

នៅ​ពេល​សួរ​ពី​កាល​ដែល​នាង​ឈឺ​ធ្ងន់​កំឡុង​ពេល​ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី តារា​សម្ដែង​ក្នុង​រឿង “Transformer 4” បាន​និយាយ​ថា នោះ​ដោយ​សារ​តែ​នាង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ និង​មិន​អាច​ទម្លាប់​ខ្លួន​បាន​​សម្រាប់​ការ​ថត​ខ្សែ​ភាពយន្ត​មួយ​​នោះ​ដែល​តម្រូវ​ឲ្យ​និយាយ​ភាសា​អង់គ្លេស​សុទ្ធ ៕​

 

តារា​ល្បី​​ចិន Li Bingbing ត្រៀម​ចូល​សម្ដែង​រឿង “The Expendables 4”

 

តារា​ល្បី​​ចិន Li Bingbing ត្រៀម​ចូល​សម្ដែង​រឿង “The Expendables 4”

 

ចុចអាន៖រ៉ូប​បុរាណ១៧ឈុត​​​ស្អាត​ឥត​ខ្ចោះ​របស់ Fan Bingbing ក្នុង​រឿង​​អ៊ូម៉ីនាង

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ toggle